ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ អរគុណ និងអបអរសាទរដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេសទាំងអស់ រួមទាំងនៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ។
សម្តេចនាយករដ្ឋមន្ត្រីថ្លែងថា «សូមអរគុណ និងអបអរសាទរដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅក្រៅប្រទេសទាំងអស់ រួមទាំងនៅសហរដ្ឋអាមេរិក និងកាណាដា ដែលបានប្រារព្ឋខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា កន្លងទៅថ្មីៗនេះ។
កំណើននៃកម្លាំងគាំទ្រមកលើ គណបក្សប្រជាជនកម្ពុជា ទាំងក្នុងនិងក្រៅប្រទេសគឺបាននិងកំពុងកើនឡើងយ៉ាងខ្លាំង បន្ទប់ពីបងប្អូនបានឃើញនិងដឹងច្បាស់ថា មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលជាទីទុកចិត្តបស់ប្រជាពលរដ្ឋ។ ការឃោសនារបស់ក្រុមបុគ្គលមួយចំនួនដែលបំភ្លើសការពិត ជំនាញនិយាយអាក្រក់ពីប្រទេសជាតិរបស់ខ្លួនឯង គឺប្រជាពលរដ្ឋអស់ជំនឿលែងគាំទ្រហើយ។
សូមជូនពរ បងប្អូន សមាជិកសមាជិកាគណបក្ស និងអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ