កីឡាករ Romelu Lukakuខ្សែប្រយុទ្ធថ្មី ដែលក្លិបបិសាចក្រហម Manchester United ទើបតែទិញក្នុងតម្លៃ៧៥លានផោន ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួននៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក។
មូលហេតុនៃការចាប់ខ្លួននោះគឺRomelu Lukakuបានបង្កសំឡេងរំខានដល់អ្នកជិតខាង នៅភូមិគ្រឹះជួលមួយស្ថិតក្នុងទីក្រុង Beverly Hills កាលពីអាទិត្យមុន។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះមិនត្រូវបានដាក់ខ្នោះ ឬនាំខ្លួនទៅកាន់ ការិយាល័យប៉ូលិសឡើយ។ តុលាការនឹងបើកសវនាការនៅទីក្រុង Los Angeles ថ្ងៃទី២ ខែតុលា ប៉ុន្តែLukaku មិនចាំបាច់ទៅចូលរួមផ្ទាល់ទេគ្រាន់តែឲ្យអ្នកតំណាង និងត្រូវផាកពិន័យ ជាប្រាក់ប៉ុណ្ណោះ។
ករណីបណ្តឹងនេះក៏មិនមានប៉ះពាល់ដល់វត្តមានរបស់ Lukaku នៅក្នុងក្រុមបិសាចក្រហម និងជម្រើសជាតិផងដែរ ៕ ដេវីត