ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទប្រារព្ធពិធីទូងស្គរ ដើម្បីអបអរសាទរប្រាសាទសំបូរព្រៃគុកហ៏ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីរាជការ នៅសាលារាជធានីភ្នំពេញ  បានទូងស្គរ ដើម្បីអបអរសាទរ ប្រាសាទសំបូរព្រៃគុកហ៏ ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការរបេតិកភណ្ឌពិភពលោក នៅទីក្រុង Cravovieនៃ ប្រទេស ប៉ូឡូញ  ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅព្រឹកថ្ងៃទី១០ខែកក្កដា វេលាម៉ោង១០ព្រឹកនេះដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្រ្តីរាជការ ក្រោមឱវាទ ។

លោក ឃួង ស្រេង  បានរំលឹកថា៖  ក្នុងឱកាសដែលប្រាសាទសំបូរព្រៃគុកហ៏  ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានចាត់ទុកថា ការដាក់ប្រាសាទសំ បូរព្រៃគុកហ៏ ដែលត្រូវបានចុះ ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាជនកម្ពុជា ទាំងមូល សម្រាប់ វប្បធម៌និងប្រវត្តិសាស្រ្តខ្មែរ ពិសេសនេះក៏បង្ហាញពីសក្ខីភាព នៃការខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិ បាលក្នុងការ អភិរក្ស និងការលើកតម្លៃនៃ បេតិកភ័ណ្ឌជាតិ ។

លោកឃួង ស្រេង  បានបញ្ជាក់ថា៖ នេះជាប្រាសាទទី៣របស់កម្ពុជា ដែលត្រូវបានចុះក្នុង បញ្ជី ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះ វិហារ។ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានចុះបញ្ជី ជាបេតិកភ័ណ្ឌពិភព លោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ កាលពីថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០១៧ ។កិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈ កម្មាធិការបេតិកភ័ណ្ឌពិភពលោកដែលប្រារព្ធ ឡើងកាលពីថ្ងៃទី២-១២ ខែកក្កដាឆ្នាំ២០១៧ ដែលមាន ១៩៣ប្រទេស ជាសមាជិកនិង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍។

សូមបញ្ជាក់ថា ៖ ប្រាសាទសំបូរព្រៃគុកហ៏  មានចំងាយ៣៧គីឡូម៉ែត្រ  ពីទីរួម ខេត្តកំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ ៣០០០ ហិកតា តាមផ្លូវជាតិ៦៤ បត់ស្តាំតាមសាលាវិស័យកាត់តាមផ្លូវបុសស្រមោច ផ្លូវនេះពេលរដូវ វស្សាលិចទឹក តែយើងអាច ធ្វើដំណើរឆ្ពោះទៅ ស្រុកសំបូរបានតែម្តង។ រមណីដ្ឋានសំបូរព្រៃគុកហ៏ ជារាជធានី ចាស់ឈ្មោះថា ឥសានបុរៈ ពីសម័យនោះ ជាមជ្ឈមណ្ឌលនៃ សាសនាឧទ្តិសថ្វាយ សវះនិយម។

ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចំលាក់ពី លើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋតែបច្ចុប្បន្នរបេះជា បណ្តើរៗផងដែរ ៕ សំរិត


ចែករំលែក៖