ក្លិបបាល់ទាត់មានខ្នាយមាស Tottenham បានចេញសេចក្តី ប្រកាសមួយដើម្បីច្រានចោលដំណឹងដែលថា លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុនបណ្ដាញសង្គមហ្វេសប៊ុកចរចាទិញក្លិបរបស់ អង់គ្លេសមួយនេះ។
សារព័ត៌មានជាច្រើនបានផ្សាយថា មហាសេដ្ឋីវ័យក្មេង ជនជាតិអាមេរិកលោក Mark Zuckerberg គឺជាបេក្ខភាពម្នាក់ក្នុងចំណោមបុគ្គលមានទ្រព្យស្ដុកស្ដម្ភ ដែលចង់កាន់កាប់ក្លិប Spurs។ គាត់គ្រោងដាក់សំណើ១ពាន់លានផោនដើម្បីកាន់កាប់ក្រុមខ្លាំងរបស់អង់គ្លេសមួយនេះ។
ថ្នាក់ដឹកនាំក្លិប Tottenham បានចេញមកបញ្ជាក់ថា បច្ចុប្បន្នមានការងារ ច្រើនទាក់ទងនឹងលុយកាក់ប៉ុន្តែវាគ្រាន់ តែរឿងកែលម្អកីឡដ្ឋានថ្មីប៉ុណ្ណោះ ពុំមានពាក់ព័ន្ធនឹងការផ្លាស់ប្តូវម្ចាស់ថ្មីឡើយ ៕ ដេវីត