ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានបាត់ម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿង ក្រោយពីត្រូវកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញឃាត់ខ្លួនយកទៅសួរនាំដោយមិនបានយកម៉ូតូរបស់គាត់ទៅជាមួយហើយត្រូវជនសង្ស័យលួចយកទៅបាត់ ។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវភ្លោះខាងលិចវត្តភ្នំ ទល់មុខសណ្ធាគារ សាន់ វ៉េ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសម្ដីរបស់ជនរងគ្រោះឈ្មោះ ទូច សេងហាន ភេទប្រុស អាយុ៣៨ មានមុខរបស់ជាអ្នករត់ម៉ូតូឌុបបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមកអង្គុយលេងជាមិត្តភ័ក្តពីរនាក់ទៀតដែលជាអ្នករត់រឺម៉កកង់បីនៅខាងមុខសណ្ធាគារ សាន់ វ៉េ ហើយក៏មានកម្លាំងសមត្ថកិច្ចជិះល្បាតក៏ហៅពួកគាត់សួរនាំនិងឆែកឆេលើខ្លួនរបស់គាត់តែមិនឃើញអ្វីនោះទេហើយថែមទាំងវាយពួកគាត់ទៀតផង។ ប្រភពបានបន្តថា ក្រោពីឆែកឆេនៅកន្លែងកើតហេតុរួចសមត្ថកិច្ចក៏នាំពួកគាត់យកមកសួរនាំនៅប៉ុស្ដិ៍វត្តភ្នំបន្តទៀត ដោយមានការភ័យខ្លាចនិងការវាយរបស់សមត្ថកិច្ចធ្វើអោយគាត់ភ្លេចម៉ូតូរបស់ខ្លួននៅកន្លែងកើតហេតុម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០០៥បិតតែមឡើងឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1A-4243 ហើយពេលដែលមកដល់ប៉ុស្ដិ៍សមត្ថកិច្ចទើបនិកឃើញម៉ូតូក៏ទៅរកវិញ តែត្រូវជនឈ្លៀតឱកាសលួចយកទៅបាត់។
ចំណែកសមត្ថកិច្ចបានអោយដឹងថា កម្លាំងបានជិះល្បាតក្នុងមូលដ្ធានហើយដោយមានការសង្ស័យក៏ឃាត់សួរនាំហើយក៏មិនដឹងថារូបគាត់មានម៉ូតូដែរ ៕ ស តារា