ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះបារាំងដឹកអ្នកដំណើរទាំងអស់២៩៤នាក់ចុះចតបន្ទាន់នៅអាកាសយានដ្ឋាន Prestwick

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air France បានចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានប្រេសស្ទីក (Prestwick) បន្ទាប់ពីមានផ្សែងហ៊ុយត្រូវបានរកឃើញនៅលើយន្តហោះនោះ ។

យន្តហោះ 777-200 ដែលកំពុងដឹកអ្នកដំណើរ ២៩៤ នាក់ ហោះហើរចេញពីទីក្រុងប៉ារីស ប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុង Vancouver នោះស្រាប់តែបានបង្វែរទិសដៅឆ្ពោះទៅកាន់ទីក្រុងប្រេសស្ទីក ប្រទេស Scotland វិញ ក្រោយពីហោះចេញនៅវេលាម៉ោង១០និង៥៧នាទីព្រឹក ថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ។

ក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្ដហោះបានចុះចតជាទូទៅនៅវេលាម៉ោង១៣ និង២០នាទី។ ក្រុមហ៊ុនអាកាសចរណ៍ Air France បានបន្ថែមព័ត៌មានថា ខ្លួនបានបញ្ជូនយន្តហោះទីពីរទៅកាន់ ព្រីស្ទីក ដើម្បីហោះហើរដឹកអ្នកដំណើរត្រឡប់មកកាន់ព្រលានយន្តហោះឆាលដឺហ្គោល ប្រទេសបារាំងវិញ នៅថ្ងៃសៅរ៍នោះផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ក្រុមហ៊ុន Air France បានបញ្ជាក់ថា ជើងហោះហើរ AF374 ដែលកំពុងប្រតិបត្តិការពីទីក្រុងប៉ារីស CDG ទៅទីក្រុង Vancouver នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០១៧ ត្រូវបានបង្វែរទៅ Glasgow Prestwick ជាកន្លែងដែលវាចុះចតជាធម្មតា ។ បន្ទាប់ពីមានរូបរាងនៃផ្សែងបន្តិចបន្តួចនៅលើយន្តហោះនោះ អាកាសយានិកបានយកចិត្តទុកដាក់ជាចាំបាច់បំផុត ដោយបង្វែរគោលដៅទៅចុះចតនៅព្រលានយន្តហោះដែលជិតបំផុត ៕ ថាច់ យ៉ាត


ចែករំលែក៖