ព័ត៌មានទាន់ហេតុការណ៍៖

គោចាស់កំណាចចាប់រំលោភក្មេងស្រីរហូតបានសម្រេច សមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តសៀមរាប៖ ដោយយោងតាមពាក្យបណ្តឹងរបស់ឪពុក ម្តាយ ជនរងគ្រោះ ទើប កម្លាំង​អធិការនគរបាលក្រុង បានចុះស្រាវជ្រាវ សហការ ជាមួយ នគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ ករណីរំលោភសេពសន្ថវៈ រហូតបានសម្រេច ទៅលើក្មេងស្រីរងគ្រោះ អាយុ​ក្រោម​១៥ឆ្នាំ ព្រមទាំងឃាត់ខ្លួនបានជនសង្ស័យភ្លាមៗផងដែរ កាលពីវេលាម៉ោង១៣និង៤០នាទី ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៧ កន្លងមក ស្ថិតនៅក្រុមទី១១ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី នួន សក្ត័ចំរើនរិទ្ធ អធិការងទទួលផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានប្រាប់នៅរសៀលថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៧នេះថា មានករណីចាប់រំលោភសេពសន្ថវះបានសម្រេចចំនួន០១លើក លើរាងកាយជនរងគ្រោះឈ្មោះ ស ស វ ភេទស្រី អាយុ១២ឆ្នាំ ជាសិស្ស បន្ទាប់ពីទទួលបានព័ត៌មាន និង ពាក្យបណ្តឹងពីអាណាព្យាបាលជនរងគ្រោះ លោក ក៏បានឱ្យកម្លាំងអធិការនគរបាលផ្នែកព្រហ្មទណ្ឌក្រុង សហការណ៍ជាមួយ នគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់នគរធំ ចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះប៉ា សៀន ភេទប្រុស អាយុ៥៥ឆ្នាំមុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀម​រាប រួចយកមកសួរនាំនៅអធិការនគរបាល ផ្នែក​ព្រហ្មទណ្ឌក្រុង ដើម្បីរៀប​ចំកសាង​សំណុំ​រឿង​បញ្ជូនទៅតុលាការចាត់ការបន្ត​ទៅតាម​ផ្លូវច្បាប់។

លោកបានបញ្ជាក់ផងដែរថា ក្រោយ​ពីបានធ្វើការឃាត់ខ្លួន​ជនសង្ស័យ​បាន​សារ​ភាព​​នៅ​ចំពោះមុខសមត្ថកិច្ចយើងថា ខ្លួនពិតជាបានដើរ​​ទៅលែងផ្ទះរបស់ ឪពុក ម្តាយ ជនរងគ្រោះ មែន ខណៈពេលដើរទៅដល់ មិនឃើញឪពុក ម្តាយរបស់ជនរងគ្រោះនៅផ្ទះនោះទេ ដោយឃើញតែ ជនរងគ្រោះ នឹងប្អូនប្រុស ម្នាក់ ទៀត នៅលែងលើផ្ទះ ឃើញឱកាសស្ងាត់ល្អ ជនសង្ស័យ ក៏បានឡើងទៅលើផ្ទះ ហើយបានឱ្យលុយ ទៅប្អូនប្រុស របស់ជនរងគ្រោះ ចំនួន​១០០០រៀល យកទៅទិញនុំញាំបាត់ បន្ទាប់មកខ្លួនក៏បានធ្វើសកម្មភាពចាប់ក្មេងស្រីរងគ្រោះ រំលោភ នៅលើផ្ទះ រហូតបានសំរេចចំនួន០១ ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំង​ជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕ ប៊ុន រិទ្ធី


ចែករំលែក៖