ព័ត៌មានទាន់ហេតុការណ៍៖

២២នាក់ស្លាប់ដោយសារភ្លើងឆេះផ្ទះនៅចិន

ចែករំលែក៖

តាមរបាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២២ នាក់បានស្លាប់ និង ៣ នាក់ទៀត បានរងរបួស បន្ទាប់ពីផ្ទះមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ ស្ថិត នៅខេត្តជៀងស៊ូ ( Jiangsu) ភាគខាងកើតប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០១៧។

ឧបទ្ទវហេតុនេះបានកើតឡើងនៅវេលាម៉ោង ៤ និង៣២ នាទីទៀបភ្លឺនៅឯផ្ទះមួយកន្លែងដែលមានកម្ពស់២ជាន់ នៅទីប្រជុំជន Yushan ក្នុងទីក្រុង Changshu ប្រទេសចិន ។

របាយការណ៍មួយដែលទីភ្នាក់ងារព័ត៌មាន CGTN ដកស្រង់ប្រភពបានផ្សាយថា ផ្ទះនេះបានជួលទៅឲ្យមនុស្សជាង២០នាក់ស្នាក់នៅ។ អគ្គីភ័យត្រូវបានរលត់វីញហើយៗ ការស៊ើបអង្កេតរបស់សមត្ថកិច្ចក៏បាននិងកំពុងប្រព្រឹត្តទៅផងដែរ ៕ ថាច់ យ៉ាត


ចែករំលែក៖