ព័ត៌មានទាន់ហេតុការណ៍៖

ស្តេចថ្មីថៃទទួលបានសិត្ធគ្រប់គ្រងទ្រព្យសម្បត្តិទាំងអស់

ចែករំលែក៖

ថៃបានកែប្រែច្បាប់ស្តីពីទ្រព្យសម្បត្តិរបស់រាជ្យវង្សដើម្បីប្រគល់ទ្រព្យសម្បត្តិទាំងអស់ដល់ព្រះមហាក្សត្រ Maha Majiralongkorn គ្រប់គ្រងបន្តដែលមានប្រាក់រាប់សិនពាន់លានដុល្លារអាមេរិក។

ច្បាប់ស្តីពីកម្មសិទ្ធត្រូវបានប្រកាសនៅក្នុងសាលប្រជុំនៅរាច្យវាំងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ ច្បាប់ថ្មីនឹងជំនួសច្បាប់ចាស់កាលពីឆ្នាំ១៩៣៦ ហើយក៏ជាការកែប្រែច្បាប់ដំបូងបង្អស់ពាក់ព័ន្ធទ្រព្យសម្បត្តិមហាសាលរបស់ស្តេច។

នេះគឺជាការផ្លាស់ប្តូរថ្មីបំផុតក្នុងការប្រគល់សិទ្ធដល់ព្រះមហាក្សត្រដែលទើបតែបានឡើងគ្រោងរាជ្យសម្បត្តិកាលពីខែធ្នូឆ្នាំ២០១៦ ជំនួសអតីតព្រះមហាក្សត្រ ភូមិប៊ុល ដែលបានចូលទិវង្គត់ក្រោយការគ្រោងរាច្យសម្បត្តិអស់៧ទស្សវតន៍កន្លងមក។

ចំនួនទឹកប្រាក់ពិតប្រាកដរបស់ស្តេចថៃមិនត្រូវបានប្រកាសឲ្យដឹងនោះឡើយ។ ប៉ុន្តែតាមការប៉ាន់ប្រមាណកន្លងមកគឺមានទឹកប្រាក់ប្រមាណ៣០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានអចលទ្រព្យ និងការវិនិយោគផ្សេងៗទៀត។

ច្បាប់ថ្មីអនុញ្ញាត្តិឲ្យព្រះមហាក្សត្រមានសិទ្ធពេញលេញក្នុងការជ្រើសរើសគណកម្មាធិការគ្រប់គ្រងទ្រព្យសម្បត្តិ តំណែងនេះពីមុនមកគឺគ្រប់គ្រោងដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

ទស្សនាវដ្តី Forbes បានបញ្ជាក់ថា ស្តេចថៃគឺជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក។ ប៉ុន្តែស្ថានទូតថៃប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ព្រទ្យសម្បត្តិទាំងនោះមិនមែនជារបស់ស្តេចតែមួយអង្គឯងនោះឡើយគឺជាទ្រព្យសម្បត្តិរួមរបស់រាជ្យវង្ស។

ទ្រព្យសម្បត្តិរាជ្យវង្សមិនមែនជាទ្រព្យសម្បត្តិរបស់ស្តេចតែមួយអង្គ ហើយកន្លងមកត្រូវបានលើកលែងពន្ធ ប៉ុន្តែក្រោយការកែរទម្រង់ច្បាប់ គឺត្រូវបង់ពន្ធដូចគ្នា។ តែរឿងនោះមិនបង្កឲ្យស្មុគស្មាញឡើយ។

ថៃជាប្រទេសរាជានិយមអាស្រ័យធម្មនុញ្ញ ប៉ុន្តែអតីតព្រះមហាក្សត្រ ភូមិប៊ុល មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងឆាកនយោបាយ៕ ម៉ែវ សាធី


ចែករំលែក៖