ខេត្តសៀមរាប៖ នៅវេលាម៉ោង១៤ និង ៣០ នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ មានករណី រំលោភសេពសន្ថវៈ (បានសំរេច) នៅទិសខាងត្បូងឈៀងខាងលិច មានចម្ងាយប្រហែល ១៥០ ម៉ែត្រ ពីវត្តប្រាសាទតាមេង ស្ថិតក្នុងភូមិ អង្កោល ឃុំ សែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ពិការដៃ និង ជើងខាងឆ្វេង ឈ្មោះហ.ច.ប. អាយុ១៦ឆ្នាំ ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាតខ្លួន ឈ្មោះ ធេន មឿត ភេទ ប្រុសអាយុ២៤ ឆ្នាំ មានទីលំនៅភូមិ អង្កោល ឃុំ សែនសុខ ស្រុកក្រឡាញ់ ខេត្ត សៀមរាប។
ក្រោយពីឃាតខ្លួនសមត្ថកិច្ចបានសួរនាំ ជនសង្ស័យ ដើម្បីចង់ក្រងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕ ប៊ុនរិទ្ធី