ព័ត៌មានទាន់ហេតុការណ៍៖

Rooney នឹងមានតំណែងមួយនៅ Manchester United ក្រោយចូលនិវត្តន៍

ចែករំលែក៖

ក្រុមបិសាចក្រហម Manchester United នឹងផ្ដល់សំណើមួយឲ្យខ្សែប្រយុទ្ធ Wayne Rooney ធ្វើជាឯកអគ្គរដ្ឋទូតរបស់ក្លិប នៅពេលដែលរូបគេសម្រេចចិត្ដព្យួរ សែ្បកជើងចូលនិវត្ដន៍ពីអាជីពបាល់ទាត់។

កីឡាករសញ្ជាតិអង់គ្លេសវ័យ៣១ឆ្នាំរូបនេះបានបំបែកកំណត់ត្រារបស់ក្លិបក្លាយជាអ្នកស៊ុត បញ្ចូលទីបានច្រើនជាងគេនៅប៉ុន្មានខែមុននេះ មុនពេលដែលរូបគេសម្រេចចិត្តវិល ត្រឡប់ទៅក្លិបចាស់របស់ខ្លួន Everton វិញ បន្ទាប់ពីចំណាយពេល១៣ឆ្នាំនៅកីឡដ្ឋាន Old Trafford។ កីឡាកររូបនេះស៊ុតបាល់បាន២៥៣គ្រាប់គ្រប់កម្មវិធីឲ្យ Man Utd ក្លាយជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេរបស់ក្លិប ពោលគឺលើសវីរបុរស Bobby Charlton ដែលស៊ុតបាន២៥០គ្រាប់ទៀត។

ខែ្សប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះត្រូវបានក្លិបមិនបន្ដកុងត្រាឲ្យ ក្រោយពីមានទម្រង់លេងមិនសូវល្អ ជាពិសេសមិនស្ថិតក្នុងកែវភែ្នករបស់អ្នកចាត់ ការសញ្ជាតិព័រទុយហ្គាល់លោក Jose Mourinhoនោះទេ ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបម្ចាស់ជើងឯកលីកកំពូលអង់គ្លេស ២០សម័យនេះ នឹងមានតំណែងមួយសម្រាប់ឲ្យ Rooney ពេលដែលគេចូលនិវត្ដន៍ពីអាជីពបាល់ទាត់ គឺតំណែងឯកអគ្គរដ្ឋទូតរបស់ក្លិប ដែលតួនាទីនេះគឺធើ្វដំណើរជុំវិញពិភព លោកដើម្បីផ្សព្វផ្សាយអ្វីផ្សេងៗទាក់ទងនឹងក្លិប។

សូមបញ្ជាក់ថា ក្រោយពីWayne Rooney បានចាកចេញទៅកាន់ក្លិប Everton វិញ តំណែងប្រធានក្រុម Man Utd គឺធ្លាក់ទៅលើខែ្សបម្រើកណ្ដាល Michael Carrick សញ្ជាតិអង់គ្លេស ៕ ដេវីត


ចែករំលែក៖