ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង ដែលជា បុគ្គលមានទស្សនៈផ្សះផ្សា បានសម្រេច បង្កើនការចំណាយលើវិស័យការពារជាតិ នៅពេលដែលកូរ៉េខាងត្បូង រងការគំរាម កំហែងកាន់តែខ្លាំងពីកូរ៉េខាងជើង ។
ប្រធានាធិបតី កូរ៉េខាងត្បូងលោក Moon Jae-in បានថ្លែងថាលោកសូមប្តេជ្ញា ថា នឹងបង្កើនខ្ទង់ថវិកាសម្រាប់វិស័យការពារជាតិឲ្យឡើងដល់២,៩ភាគរយ នៃផលិត កម្មសរុបក្នុងស្រុក ឬហៅកាត់ថា (GDP) ខណៈកម្រិតត្រឹម២,៤ភាគរយ ។ ដោយ ការសន្យានេះ ធ្វើឡើងក្នុងនាមរូបលោក ជាប្រធានាធិបតីសម្រាប់អាណត្តិ៥ឆ្នាំ។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៧ ។
លោក Moon បានគូសបញ្ជាក់ឲ្យដឹង យ៉ាងដូច្នេះ កាលពីថ្ងៃម្សិលមិញ ខណៈ ដែលលោកបានចូលរួម ជាមួយមេបញ្ជា ការកំពូលៗ ក្នុងនោះរួមមាន ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតរដ្ឋមន្ត្រី អគ្គលេខាធិការចម្រុះ (JCS) មេបញ្ជាការ កងទ័ព យោធាជើងទឹក យោធាដែន អាកាស ។ លោក Park Soo-hyun អ្នក នាំពាក្យមួយរូប របស់លោកប្រធានាធិបតី បានថ្លែងឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌ មានមួយ ។
មានទឹកប្រាក់ ប្រមាណ៤០,៣រយពាន់ លានវ៉ុន ស្មើនឹង៣៥,៩ពាន់លានដុល្លារ ជាខ្ទង់ថវិកាសម្រាប់វិស័យការពារជាតិ នៅក្នុងឆ្នាំនេះសម្រាប់ប្រើប្រាស់ នៅក្នុង ប្រទេសកូរ៉េខាងត្បូង ។ ខ្ទង់ថវិកានេះ នឹងអាចបង្កើនលើសពី ៥០០ពាន់លានវ៉ុន នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្នុងនាម លោក Moon ជាប្រធានាធិបតី ។
កន្លងមកប្រធានាធិបតី Moon Jae-in បានស្នើពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បី បញ្ចប់ភាពតានតឹង តែត្រូវបានអាមេរិក ជំទាស់ពីសំណើរពិភាក្សាខាងលើ ដោយ បញ្ជាក់ថា នេះមិនទាន់ដល់ពេលពិភាក្សានោះឡើយ៕ ម៉ែវ សាធី