ព័ត៌មានទាន់ហេតុការណ៍៖

លើកទីមួយកូរ៉េខាងត្បូងទទួលជនភៀសខ្លួនតាមកម្មវិធីរបស់អង្គការសហប្រជាជាតិ

ចែករំលែក៖

ជាលើកទីមួយដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេច ចិត្តទទួលជនភៀសខ្លួន មីយ៉ានម៉ា ដែលកំពុងតែរស់នៅក្នុងជំរុំជនភៀសខ្លួន ។ ជនភៀសខ្លួនមីយ៉ានម៉ា ភាគច្រើនជាជនជាតិ ភាគតិច នៅរដ្ឋរ៉ាឃីនដែលមានវិវាទជាមួយ រដ្ឋាភីបាល។

ជនជាតិភាគតិចនៅក្នុងប្រទេសមីយ៉ាម៉ា កន្លងមក ប្រឈមនឹងការស្លាប់ជាច្រើននៅក្នុងប្រទេសថៃ ក្រោយបានភៀសខ្លួនចូលដល់ទឹកដីប្រទេសថៃ ត្រូវស្លាប់នៅក្នុងព្រៃដោយសារក្រុមជួញដូរមនុស្ស ។

នៅថ្ងៃទី២៤ ខែកក្កដា ជនភៀសជនជាតិ មីយ៉ាន់ម៉ាចំនួន ៣០នាក់ មកដល់ប្រទេស កូរ៉េខាងត្បូង នៅសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកម្មវិធីតាំងលំនៅថ្មី របស់អង្គការសហប្រជាជាតិ (យូអិន) ដែលកូរ៉េខាងត្បូងបានចូលរួម នៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ ។

យោងតាមប្រភពព័ត៌មាន ពីក្រសួងយុត្តិធម៌នៃ ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា ពលរដ្ឋជនជាតិមីយ៉ាន់ម៉ាចំនួន ៣០នាក់ដែលរស់នៅក្នុងជំរុំជនភៀសខ្លួន នៅប្រទេសថៃ ដែលមានចំនួន ៥គ្រួសារកំពុងស្នាក់នៅក្នុងជំរុំ ជនភៀសខ្លួននៅប្រទេសថៃ ត្រូវបានកំណត់ពេលវេលានិងមានឱកាសបាន ទៅតាំងទីលំនៅថ្មី នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលជាប្រទេសមានសេដ្ឋកិច្ច ជឿនលឿនមួយ ។

នេះគឺជាលើកទី៣ហើយ ដែលប្រទេសកូរ៉េខាងត្បូង បានផ្តល់ទីលំនៅអចិន្រ្តៃយ៍សម្រាប់ជនភៀសខ្លួនបរទេស ដូចកាលពីឆ្នាំ២០១៥ មានប្រជាជនចំនួន២នាក់មកពីប្រទេសអាស៊ីអាគ្នេយ៍ បានទៅតាំងទីលំនៅថ្មីនៅកូរ៉េហើយបន្ទាប់មកក៏មានចំនួន ៣៤ នាក់នៃសញ្ជាតិដូចគ្នា ដែរដែលបានទៅតាំងទីលំនៅកាលពីឆ្នាំមុន ៕ ម៉ែវ សាធី


ចែករំលែក៖