ខេត្តបន្ទាយមានជ័យ៖ នគរបាល ខេត្តបន្ទាយមានជ័យក្រោមការដឹកនាំ កម្លាំងស្រាវជ្រាវស៊ើបអង្កេតផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នង ការនគរបាលខេត្តបន្ទាយមានជ័យបានចំណាយពេលវេលាប្រមាណ៤៨ម៉ោងឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាឃាតករំលោភសម្លាប់នារីម្នាក់នៅស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ការឃាត់ខ្លួននេះសមត្ថកិច្ចធ្វើឡើង តាមរយៈវត្ថុតាងកង់របស់ជនសង្ស័យជិះធ្វើសកម្មភាពបន្សល់ទុកនៅកន្លែងកើតហេតុ។ការឃាត់ខ្លួនសមត្ថកិច្ចធ្វើឡើងកាលពី វេលាម៉ោង៧និង៣៦នាទីព្រឹកថ្ងៃទី២៤ ខ ែកក្កដា ឆ្នាំ២០១៧ នៅភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយ មានជ័យក្រោយពីជនសង្ស័យបានធ្វើ សកម្មភាពចាប់រំលោភនារីរងគ្រោះកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិបល័្លង្ក ឃុំ តាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយជនសង្ស័យរត់មកសម្ងំលាក់ខ្លួននៅផ្ទះបងប្អូនក្នុងក្រុងសិរីសោភ័ណ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នង ការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ជឹម តាក់ អាយុ២៥ឆ្នាំ មុខរបរ កម្មករ មានប្រពន្ធកូន១ រស់នៅភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ។ ចំណែកនារីរង គ្រោះឈ្មោះ ឃាង ស្រីខួច អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយជនសង្ស័យ ។
លោកស្នងការរងបានបន្តថា ឃាត់ខ្លួនជនសង្ស័យបានសម្រេចនៅពេលនេះបន្ទាប់ពីកំណត់មុខសញ្ញាជនសង្ស័យហើយធ្វើឡើងតាមរយៈវត្ថុតាងកង់របស់ជនសង្ស័យដែលបានបន្សល់ទុកនៅក្បែរកន្លែងកើតហេតុ។ លោកស្នងការរងបានបន្តទៀតថា ផ្អែកតាមវត្ថុតាងនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានបើកការស្រាវជ្រាវស៊ើបអង្កេតតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ អាត់ ខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យដេញតាមប្រមាញ់ មុខសញ្ញាជនសង្ស័យហើយដឹងថា ជន សង្ស័យរត់គេចខ្លួនមកផ្ទះបងប្អូននៅភូមិ ពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ ទើបកម្លាំងនគរបាលបានឈានទៅឃាត់ខ្លួនជនសង្ស័យនៅផ្ទះបងប្អូននោះតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ជឹម តាក់ ឆ្លើយសារភាពថា រូបគេ ពិតជាបានធ្វើសកម្មភាពចាប់រំលោភសម្លាប់ នារីរងគ្រោះនោះប្រាកដមែន។ ប៉ុន្តែរំលោភ មិនបានសម្រេចនោះទេដោយសារតែមានអ្នកបើកគោយន្តបើកឆ្លងកាត់ឃើញរូបគេកំពុងធ្វើសកម្មភាព ។
ជនសង្ស័យបានរៀបរាប់ទៀតថា មុន ដំបូងរូបគេគ្មានបំណងចាប់រំលោភសម្លាប់នារីរងគ្រោះនោះឡើយ។ នៅពេលដែលឃើញនារីរងគ្រោះជិះម៉ូតូត្រឡប់ពីជូនម្តាយទៅស្ទូងស្រូវរួចហើយរូបគេជិះកង់បម្រុងទៅស៊ីឈ្នួលដាំដំឡូងឱ្យគេតែជួបនារីរងគ្រោះនៅកណ្តាលផ្លូវក៏ហៅនាងឱ្យឈប់ ម៉ូតូដោយសួរនាងថា «អូនទៅណាវិញ?»។ នៅពេលនោះស្រាប់តែនារីរងគ្រោះ ក៏បាន ជេររូបគេថា «អូនម៉ែអ្ហែងអី!»។ ដោយឮ នារីរងគ្រោះជេរមកខ្លួនបែបនេះធ្វើឲ្យគេខឹង ក៏ចាប់ផ្តួលនារីរងគ្រោះពីម៉ូតូអូសចូលក្នុងស្រែដើម្បីចាប់រំលោភ។ ខណៈដែលកំពុងធ្វើសកម្មភាពស្រាប់តែមានអ្នកបើកគោយន្ត បើកកាត់ទីនោះហើយគេក៏ខ្លាចបែកការណ៍ ទើបសម្រេចចិត្តច្របាច់កនារីរងគ្រោះ សម្លាប់តែម្តង ។
ក្រោយពីសម្លាប់រួចហើយរូបគេរត់កាត់ព្រៃឆ្លងមកដល់ភូមិយាយអត ឃុំគុត្តសត ស្រុកអូរជ្រៅ ហើយបានសុំគោយន្តអ្នកភូមិជិះមកដល់ផ្សារគុត្តសត ស្រុកអូរជ្រៅរួច បន្តដំណើរដោយជើងតាមផ្លូវកូនត្រីមកហូប បាយផ្ទះអ៊ំប្រុសនៅឃុំអូរបីជាន់។ បន្ទាប់ មកក៏បន្តដំណើរកាត់ព្រៃ និងវាលស្រែ ឆ្ពោះមកផ្ទះបងប្អូននៅភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
លោកស្នងការរងបានបញ្ជាក់ថា ជន សង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សូមរំលឹកថា កាលពីវេលាម៉ោង៧និង៣០ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ នៅភូមិបល័្លង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យមានករណីរំលោភសម្លាប់នារីម្នាក់អាយុ១៨ឆ្នាំដោយជនមិនស្គាល់មុខ។ ខណៈដែលនារីរងគ្រោះជិះម៉ូតូត្រឡប់ ពីជូនម្តាយដាក់នៅស្តែដើម្បីស្ទូងស្រូវ វិញនៅចម្ងាយពីផ្ទះស្រ្តីរងគ្រោះប្រហែល២៥០០ម៉ែត្រ ស្ថិតនៅភូមិឃុំខាងលើ។ សាកសពស្រ្តីរងគ្រោះស្លាប់ដោយស្នាមម្រាមដៃច្របាច់ក និងអាក្រាតកាយនៅ ចម្ងាយពីម៉ូតូស្រ្តីរងគ្រោះប្រហែល២០០ម៉ែត្រ។ លុះបន្ទាប់មកក្រោយពីកើតហេតុសមត្ថកិច្ចក៏បានចុះស្រាវជ្រាវស៊ើបអង្កេតឃើញកង់ជនសង្ស័យជិះលាក់ទុកក្នុងព្រៃ របោះមួយកន្លែងក្បែរកន្លែងកើតហេតុ។ កម្លាំងសមត្ថកិច្ចបានបន្តស្រាវជ្រាវឈាន ដល់កំណត់មុខសញ្ញាជនសង្ស័យ ហើយក៏ ឃាត់ខ្លួនជនសង្ស័យបានតែម្តង ៕ សំ វិច្ឆិកា