ព័ត៌មានទាន់ហេតុការណ៍៖

នាវាចម្បាំងអាមេរិកបាញ់ព្រមាននាវាចម្បាំងអ៊ីរ៉ង់នៅសមុទ្រអារ៉ាប

ចែករំលែក៖

កាលពីថ្ងៃទី២៥ ខែកក្កដា នាវាចម្បាំងអាមេរិក បានបាញ់គំរាម ទៅលើនាវាចម្បាំងអីរ៉ង អ៊ីរ៉ង់ នៅតំបន់សមុទ្រ ភាគខាងជើងអារ៉ាប។

សារព័ត៌មានរ៉យទ័របានបានដកស្រង់សម្តីពីមន្ត្រីអាមេរិក បានឲ្យដឹងថា នាវាចម្បាំង USS Thunderbolt របស់អាមេរិក បានបាញ់ព្រមាន ក្រោយពេលនាវា អ៊ីរ៉ង់មិនស្តាប់ ការព្រមាន តាមវិទ្យុ មានចម្ងាយពី នាវាអាមេរិក ១៣៧ម៉ែត្រ។ ក្រោយមក នាវាចម្បាំងរបស់អាមេរិកក៏បានបាញ់ព្រមាន ។

ភាគីអ៊ីរ៉ង់ មិនទាន់មានប្រតិកម្មអ្វីក្រោយហេតុការខាងលើនៅឡើយ។ កន្លងមកភាគីទាំងពីរមានការប្រឈមមុខដាក់គ្នា នៅតំបន់សមុទ្រ អារ៉ាប ។ កាលពីដើមឆ្នាំនេះ នាវាចម្បាំងអាមេរិកក៏បានបាញ់ព្រមាន ទៅលើ នាវាចម្បាំង អ៊ីរ៉ង់នៅ តំបន់សមុទ្រ Hormuz ។ កាលពីខែ មីនា កន្លងមក នាវាចម្បាំងរបស់កម្លាំងទាហានជើងទឹកអាមេរិកក៏បានបាញ់ប្រមាណដល់ នាវាចម្បាំងអ៊ីរ៉ង់ ប៉ុន្តែ ភាគីអ៊ីរ៉ង់បានច្រានចោល ព័ត៌មានខាងលើ ដោយបញ្ចាក់ថា មិនមានហេតុការបែបនេះកើតឡើងនោះឡើយ។

ការបាញ់ព្រមានខាងលើ របស់អាមេរិកកើតឡើង ក្នុងពេលដែល រដ្ឋសភា និងព្រឹទ្ធសភាអាមេរិកបានអនុម័តការដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ ផងដែរ។ ក៏ប៉ុន្តែការដាក់ទណ្ឌទាំងនោះមិនប៉ះពល់ដល់កិច្ចព្រមព្រៀង បរមាណូជាមួយ អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខា ដោយអ៊ីរ៉ង់ សហរដ្ឋអាមេរិក រុស្ស៊ីបារាំង ចិន អង់គ្លេស និងអាល្លឺម៉ង់ នៅទីក្រុងវីយែនថ្ងៃទី១៤កក្កដា ២០១៥។

កិច្ចព្រមព្រៀងនេះ បានឆ្លងកាត់ការចរចាដោយតឹងតែងបំផុត អស់រយៈពេល៣ឆ្នាំនឹងបន្ទាប់ពីឆ្លងកាត់សង្រ្គាមការទូតស្ទើរតែឈានទៅដល់សង្រ្គាមអាវុធ អស់រយៈពេលជិត២០ឆ្នាំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

លោកចន ឃើរី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក និងជាអ្នកបានចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចកិច្ចព្រមព្រៀងនេះបានលើកឡើងថា កិច្ចព្រមព្រៀងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់គឺជាជោគជ័យមួយដ៏ធំ ព្រោះវាបានលប់បំបាត់នូវការគំរាមកំញើញជាប្រចាំ ដែលមានច្រើនទសវត្សរ៍មកហើយរវាងអ៊ីរ៉ង់ នឹងសហរដ្ឋអាមេរិក ៕ ម៉ែវ សាធី


ចែករំលែក៖