ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោត វេណេហ្ស៊ុយអេឡា មានអំពើហិង្សាកើតឡើង ស្លាប់១៥នាក់

ចែករំលែក៖

គណបក្សប្រឆាំងវេណាហ្ស៊ូអេឡា បានឲ្យដឹងថាមានមនុស្ស ១៥នាក់ ស្លាប់ នៅក្នុងអំពើហឹង្សាពេលបោះឆ្នោត កាលពីថ្ងៃទី ៣០ ខែកក្កដា។

មេដឹកនាំកណបក្សប្រឆាំងវេណេហ្ស៊ុយអេឡា លោក Henrique Caprilesបានបញ្ចាក់ថា មានមនុស្ស ១៥នាក់ស្លាប់ ក្នុងនោះមាន មេដឹកនាំក្រុមប្រឆាំងម្នាក់ និង បេក្ខភាព តំណាងរាស្ត្រម្នាក់ ដែលមានភាពជិតស្និតនិង រដ្ឋាភីបាល ព្រមទាំងទាហានម្នាក់ផងដែរ។ ក្រៅពីនេះ នៅមាន ទាហាន កម្លាំងបដិវត្តន៍ វេណេហ្ស៊ុយអេឡា ៧នាក់ផងដែរ។

នៅពេលដែលការបោះឆ្នោតចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល ចាប់ផ្តើមដង្ហែរក្បួន បើទើបីត្រូវបានហាមប្រាំក្តី។ នៅក្នុងបាតុកម្មនោះដែរ មានបាតុករ៣នាក់ត្រូវបានបាញ់សម្លាប់នៅក្នុងរដ្ឋTachira ។ក្រៅពីនេះនៅមាន ក្រុមបាតុករប្រឆាំងជាច្រើនរងរបួសផងដែរ។

ចំណែករនៅក្នុងរដ្ឋធានីCaraacasវិញ ក៏មានការផ្ទុះគ្រាប់បែកនៅជិតក្រុមបាតុករ បណ្តាលឲ្យទាហានជាច្រើននាក់រងរបួស និងរថយន្តប៉ូលិសត្រូវបានឆាប់ឆេះផងដែរ។ កម្លាំងវេណេហ្ស៊ុយអេឡា ប្រមាណ ២៣២ពាន់នាក់បានដាក់ពង្រាយការពារសន្តិសុខ ជូនពលរដ្ឋ ក្នុងពេលទៅបោះឆ្នោត ។

នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតរបស់ប្រទេសវេណេស៊ុយអេឡា ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley របស់ មហាអំណាចសហរដ្ឋអាមេរិក បានលើកឡើងថា ការបោះឆ្នោត ដើម្បីបង្កើតរូបសណ្ឋាន រដ្ឋធម្មនុញ្ញថ្មី ដែលត្រូវបានប្រារព្ធ ធ្វើនៅវេណេស៊ុយអេឡា ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក នីកូឡា ម៉ាឌូរ៉ូ ជាជំហានឆ្ពោះ ទៅរករបបផ្តាច់ការ ហើយសហរដ្ឋ អាមេរិក នឹងមិនទទួលយករដ្ឋាភិបាលមិនស្របច្បាប់ នៅក្នុងទីក្រុងការ៉ាស់ស៍ឡើយ។

លោកស្រី Haley បានផ្តល់ការឆ្លើយតបជាផ្លូវការលើកដំបូងរបស់ក្រុងវ៉ាស៊ីនតោន ចំពោះការបោះឆ្នោត កាលពី ថ្ងៃ អាទិត្យ ដែលបង្កឲ្យមានការតវ៉ាដ៏សាហាវ និងបានធ្វើឲ្យពលរដ្ឋវ៉េណេស៊ុយអេឡា នៅកន្លែង ដែលអ្នកបោះឆ្នោតបានធ្វើពហិការមិនចូលរួមការបោះឆ្នោត ដែលលោកម៉ាឌូរ៉ូ បានសន្យាថានឹងចាប់ផ្តើម យុគសម័យប្រយុទ្ធថ្មី នៅក្នុងប្រទេសផលិតប្រេង ដែលមានវិបត្តិមួយនេះ ៕ ម៉ែវ សាធី


ចែករំលែក៖