ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យ២នាក់ទៅតុលាការពាក់ពន្ធ័នឹងករណីចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​២​នាក់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បញ្ជូនទៅសាលាដំបូងខេត្តពាក់ព័ន្ធ​ពី​បទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិត​នៅ​ចំណុច​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង

មានជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ហ៊ូ វ៉ាំ​ង​ទឹង អាយុ​២៥​ឆ្នាំ ជា​ជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល ​ក្នុងភូមិ​ស្រះ​វង្ស​សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង និង​មាន​ទីលំនៅ​ក្នុងភូមិ​ហុ​ក​ងឺ ស្រុក​ហុ​ក​ងឺ ខេ​ត្តឡុង​ផាប់ ប្រទេស​វៀតណាម (​មាន​គ្រឿង​ញៀន​២​កញ្ចប់​) និង​ម្នាក់​ទៀត​ឈ្មោះ​ង្វៀ​ង មិន​កាន់​ អាយុ​២៣​ឆ្នាំ ជា​ជាង​បាញ់ថ្នាំ​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ស្រះ​វង្ស សង្កាត់​​ស្វាយ​រៀង មាន​ទៅ​លំនៅ​ស្រុក​កំណើត ភូមិ​ហុ​ក​ងឺ ស្រុក​ហុ​ក​ងឺ​ខេ​ត្តឡុង​ផាប់ ​ប្រទេស​វៀតណាម ខណះមានសេចក្ដីរាយការណ៍ថាមានជនសង្ស័យ២នាក់កំពុងចែកចាយថ្នាំញៀន ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស​មាន​ថ្នាំ​ញៀន​២​កញ្ចប់​តូច​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​, ទូរ​សព្ទ័​ដៃ​២​គ្រឿង និង​ម៉ូតូ ១​គ្រឿងផងដែរ ៕ យឹម សុថាន


ចែករំលែក៖