ភ្នំពេញៈ បន្ទាប់ពីរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងជាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅរួចមក អភិបាលខណ្ឌថ្មីលោកចេង មុនីរ៉ា បានដឹកនាំមន្ត្រីចុះបំពេញការងារតាមមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅនៅក្នុងមូលដ្ឋានខណ្ឌ និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋក៍ដូចជាអាជីវករលក់ដូរនៅក្នុងផ្សារមកដោះស្រាយតាមដែលអាចធ្វើទៅបាន ។
បន្ទាប់ពីទទួលបាននូវមតិរិះគន់ក្នុងន័យស្ថាបនាពីមជ្ឈដ្ឋានប្រជាពលរដ្ឋពាក់ព័ន្ធសណ្តាប់ធ្នាប់សាធារណៈនៅគល់ស្ពានព្រះមុនីវង្សបង្កឡើងដោយរថយន្តតាក់ស៉ីឈប់ចតនៅតាមចិញ្ចើមផ្លូវរត់ចាប់ម៉ូយប្រសេចប្រសាច និងបញ្ហាបរិស្ថាននៅជុំវិញផ្សារច្បារអំពៅ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យទីតាំងបេនរថយន្តនៅជាប់គល់ស្ពានព្រះមុនីវង្សចាស់ ដោយលើកជាចម្ងល់ថា ហេតុបានជាមានបេនសម្រាប់អោយរថយន្តចូលចតដែរបែជាគ្មានរថយន្តចតនៅក្នុងបេន ទៅវិញ មានតែឈ្មួញដាក់ត្រីលក់បំពុលបរិស្ថានឥញ្ចឹង..?
ក្រោយពីពិនិត្យទីតាំងបេនរថយន្តនិងកន្លែងលក់ត្រីពោរពេញទៅដោយក្លិនស្អុយឆ្អេះឆ្អាបរួចមកលោកអភិបានខណ្ឌបានបន្តចុះសួរសុខទុកអាជីវករលក់ដូរនៅក្នុងផ្សារច្បារអំពៅដើម្បីចង់ដឹងពីស្ថានភាពលក់ដូរនិងសំណូមពររបស់អាជីវករមកពិនិត្យនិងដោះស្រាយ ។
តាមការបញ្ជាក់ពីមន្ត្រីសាលាខណ្ឌច្បារអំពៅបានអោយដឹងថា បន្ទាប់ពីចុះពិនិត្យទីតាំងបេនរថយន្តតែគ្មានរថយន្តចូលចំណតបែជាឈប់ចតតាមចិញ្ចើមផ្លូវសាធារណៈ ចំណែកនៅក្នុងបេនស្ទើតែក្លាយទៅជាផ្សារត្រីទៅហើយនោះ លោកអភិបាលខណ្ឌមានផែនការកោះហៅម្ចាស់បេនរថយន្តមកសាកសួរជុំវិញបញ្ហារថយន្តតាក់ស៉ីមិនចូលចតនៅក្នុងបេន បែរជាម្ចាស់បេនអោយឈ្មួញដាក់ត្រីលក់បំពុលបរិស្ថានទៅវិញ ចំពោះវិធានការបន្ទាប់មិនទាន់ដឹងនៅឡើយទេ ជុំហ៊ានដំបូងអញ្ជើញម្ចាស់បេនមកសួរនាំសិន ព្រោះកន្លងមកអាជ្ញាធរបានទទួលពត៍មានថា អ្នករត់តាក់ស៉ីដែលមិនចូលបេនគឺបង់អោយខាងបេនទៅតាមចំនួនដែលម្ចាស់បេនកំណត់ និងមួយផ្នែកទៀតបង់អោយទៅខាងនគរបាលសណ្តាប់ធ្នាប់ ៕ សណ្តោស