នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសប៉ាគីស្ថាន ជាបុគ្គលមាន នយោបាយជិតស្និតជាមួយចិនបាន ចូលកាន់តែណែងដឹកនាំប៉ាគិស្ថាន ជំនួស អតីត នាយករដ្ឋមន្ត្រីដែលត្រូវតុលាការដកហូតដំណែង។ នៅក្នុងការដឹកនំា របស់ នាយករដ្ឋមន្ត្រី ប៉ាគីស្ថានកាន់តែឃ្លាតឆ្លាយពីអាមេរិក និងកាន់តែជិតស្និតជាមួយចិន។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ នេះថា នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសប៉ាគីស្ថានលោក Shahid Khaqan Abbasi បានឲ្យដឹងថា លោកនឹងធ្វើការដើម្បី អនុវត្តច្រកសេដ្ឋកិច្ចសេដ្ឋកិច្ចចិន និងប៉ាគីស្ថានហៅកាត់ថា (CPEC) និងពិនិត្យមើលដោយផ្ទាល់ នូវការបញ្ចប់គម្រោងទាំងអស់ ក្រោមច្រកសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្រ្តីថ្មីលោក Abbasi បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ ជាមួយឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសប៉ាគីស្ថាន លោក Sun Weidong កាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះបានឲ្យដឹងថា “លើសពីច្រកសេដ្ឋកិច្ចចិន និងប៉ាគីស្ថាន (CPEC) កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់យើង នឹងកាន់តែប្រសើរឡើង” ដែលមានរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីរូបលោកបាន ឡើងកាន់តំណែងជា នាយករដ្ឋមន្រ្តីថ្មី ក្រោយអតីតរដ្ឋមន្រ្តីត្រូវបាន ដកតំណែងដោយតុលាការកំពូល ពាក់ព័ន្ធនឹងរឿងពុករលួយ ។
ក្នុងអំឡុងកិច្ចប្រជុំនេះដែរ ឯកអគ្គរដ្ឋទូតចិន បានបង្ហាញសារអបអរសាទរ របស់មេដឹកនាំចិន ជូនចំពោះលោក Abbasi ស្តីពីការបោះឆ្នោតរបស់ លោកជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសប៉ាគីស្ថាន អ្នកការទូតចិនរូបនេះបានបន្ដថា ថ្នាក់ដឹកនាំចិន រីករាយនឹងការផ្លាស់ប្តូរយ៉ាងរលូន នៅក្នុងប្រទេសប៉ាគីស្ថាន ហើយនឹងបន្តគាំទ្រដល់ រដ្ឋាភិបាលប៉ាគីស្ថាន នៅក្នុងការអភិវឌ្ឍ និងភាពរុងរឿងរបស់ ប្រទេសប៉ាគីស្ថានផងដែរ ៕ ម៉ែវ សាធី