ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍រលួស សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានជិះល្បាតក្នុងមូលដ្ឋាន ក៏ប្រទះឃើញជនសង្សយ័២នាក់ ហើយឃាត់ឆែកឆែរខ្លួ នក៏ឃើញមានថ្នាំញៀន៣កញ្ចប់តូច ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពី វេលាព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ តាមផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លូនបាន ទី១-ឈ្មោះ ហាក់ គឹមលាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីនៅផ្ទះគានលេខ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខត្តកណ្ដាល ។ ទី២-ឈ្មោះឌឿន សុផាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីនៅផ្ទះគានលេខ ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខត្តកណ្ដាល ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្សយ័ទាំង២នាក់ខាងលើនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមពណ៌សថ្លាចំនួន០៣កញ្ជប់ ថង់តូច, ទូរស័ព្ទដៃម៉ាកណូគា(ចុចពិល)ពណ៍ផ្កាឈូកចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿងម៉ាក ស៊ុយ ស៊ុគីស្មាសរ៉េវ៉ូសេរីឆ្នាំ២០០៩ ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1H-6346។
ប្រភពបន្តថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានចុះល្បាតក្នុងមូលដល់ចំណុចខាងត្បូងរង្វង់មូលដីក្រហមផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ ស្រាប់ឃើញជនសង្ស័យ២នាក់ជិះម៉ូតូ០១គ្រឿងម៉ាក ស៊ុយ ស៊ុគីស្មាសរ៉េវ៉ូ ខាងលើដោយមានកាសង្ស័យសមត្ថកិច្ចក៏ហៅអោយឈប់ត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៍សថ្លា ចំនួន០៣កញ្ចប់ ថង់តូចកាន់នៅដៃខាងឆ្វេងរបស់ជនសង្ស័យឈ្មោះ ហាក់ គឹមលាង ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមច្បាប់ ៕ ភារ៉ា ដង្កោ