ខេត្តតាកែវ៖ ជនសង្ស័យ២ នាក់ត្រូវបានកំលាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួន ដែលហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១:៤០ នាទីថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០១៧ នៅចំនុច ភូមិ ព្រៃទទឹង ឃុំ វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ដែលដឹកនាំការបង្ក្រាប បានឲ្យដឹងថា លោកបានដឹកនាំកម្លាំងចុះទៅបង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចកំណាត់ផ្លូវជាតិលេខ ៣ ត្រង់ចំណុចឃុំ ដូង ស្រុកបាទី ខេត្តតាកែវ ដោយអនុវត្តវិធានញ៉ុះញ៉ុងអោយលក់ដោយខុសច្បាប់នូវសារធាតុញៀន និងដោយមានការអនុញ្ញាតពីលោក ជីវ ចាន់ដារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានពន្លាតដែនសមត្ថកិច្ចឈានទៅឆែកផ្ទះមេក្លោងជួញដូរគ្រឿងញៀនស្ថិតក្នុងភូមិ-ឃុំ កើតហេតុខាងលើ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០២ នាក់ ដោយ ទី ១ វ៉ាន់ ភារម្យ ភេទប្រុស អាយុ ២៩ ឆ្នាំ (ម្ចាស់ផ្ទះ) រស់នៅភូមិ-ឃុំខាងលើ ទី ២ ឈ្មោះ កេត ពិស្តា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រួមនិងវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាចំនួន ១៤ កញ្ចប់ ទូរស័ព្ទ ០៣ គ្រឿង និងសំភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿញៀនមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ រួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕ ភ្នំដា