ព័ត៌មានទាន់ហេតុការណ៍៖

ចិនសាងសង់ស្ថានីយវារីអគ្គីសនីធំទីពីរលើពិភពលោក

ចែករំលែក៖

គម្រោង វារីអគ្គីសនី ធំទីពីរនៅលើពិភពលោក ត្រូវបានសាងសង់ឡើងនៅដងទម្លេរ Jinsha នៅចម្លោះព្រំដែន ខេត្តយូណាននិង Sichuan ។ វារីអគ្គិសនីខាងលើ នឹងសាងសងរួចរាល់នៅឆ្នាំ២០២២។

តាមសារព័ត៌មាន china mail នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ បានផ្សាយថា ការស្ថាបនាបានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍លើអ្វីដែលនឹងក្លាយជា គម្រោងវារីអគ្គីសនីធំទីពីរនៅលើពិភពលោកដែលជាស្ថានីយវារីអគ្គិសនី Baihatanដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅត្រឹមឆ្នាំ ២០២។

តាមការចេញផ្សាយពីគេហទំព័រ យោងតាមក្រុមហ៊ុន China Three Gorges Corp ដែលជាអ្នកសាងសង់ទំនប់វារីអគ្គិសនីនេះ នឹងក្លាយជាទំនប់ទី២ បន្ទាប់ពីទំនប់ Three Gorges ដែលមានសមត្ថភាពផលិត សរុបដែលមានទម្ងន់ ១៦ជីហ្គាវ៉ាត់នៃសមត្ថភាព និងទិន្នផលប្រចាំឆ្នាំជាមធ្យមជាង៦២ពាន់លានគីឡូវ៉ាត់ម៉ោង។

អ្នកសាងសង់បានឲ្យដឹងថា បន្ទាប់ពីការសាងសង់បឋមរយៈពេល៦ ឆ្នាំរួចហើយកន្លែងនេះត្រៀមខ្លួនរួចរាល់ សម្រាប់ការងារគម្រោងធំរួមទាំងការសាងសង់ទំនប់ និងជីករូងក្រោមដី។ក្រុមអ្នកជំនាញគិតថាដំណើរការនៃទំនប់ Baihenanនៅលើទន្លេជីនសាដែលជាទន្លេទន្លេ យ៉ាងស្សេនឹងបង្កើនចំណែកយ៉ាងធំនៃទំនប់វារីអគ្គីសនីនៅក្នុងល្បាយ ថាមពលរបស់ប្រទេសនេះ ខណៈដែលកំពុងបង្កើនរចនាសម្ព័ន្ធអគ្គិសនី នៃបណ្តាញអគ្គិសនី របស់ប្រទេស។

យោងតាមលោក Wang Haoអ្នកឯកទេសនៃបណ្ឌិត្យសភា វិស្វកម្មចិនបានឲ្យដឹងថា ប្រទេសចិនសម្បូរទៅដោយប្រភពថាមពលវារីអគ្គិសនី ហើយស្ថានីយវារីអគ្គីសនីBaihatanនឹងតំណាងឲ្យការប្រើប្រាស់ធនធាន ទាំងនោះបានល្អស្របពេលដែលការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីការដុតធ្យូងថ្មុ៕ ម៉ែវ សាធី


ចែករំលែក៖