ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ផ្ងារក្រោយធ្លាក់ពីលើផ្ទះលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីម៉ោង១៥និង៥០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ មានករណីស្រ្ដីម្នាក់លង់ទឹកស្លាប់នៅត្រង់ចំនុច ភូមិពាមគ្រែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ​​​​​​​ កំពង់ធំ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀន សុខឃីម ភេទស្រីអាយុ៣៨ឆ្នាំ រស់នៅភូមិឃុំខាងលើ មុនពេលកើតហេតុជនរងគ្រោះចុះទៅក្រោមផ្ទះដោយសារនៅក្រោមផ្ទះជនគ្រោះមានទឹកជំនន់លិចផងនោះ ពេលជនរងគ្រោះឡើងមកលើផ្ទះស្រាប់តែរអិលជើងធ្លាក់ផ្ងារក្រោយធ្លាក់ទឹកស្លាប់តែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យលសាកសព ដោយសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកមែន ពុំមានអ្វីផ្សេងទេ ទើបប្រគល់សាកសពឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖