ព័ត៌មានទាន់ហេតុការណ៍៖

មេដឹកនាំក្រុមភេរវកម្មម៉ូតេដែលមានភាពជិតស្និទ្ធជាមួយក្រុម IS មិនទាន់ស្លាប់នៅឡើយ

ចែករំលែក៖

កម្លាំងទាហានហ្វីុលីពីនបានឲ្យដឹងថា មេដឹកនាំក្រុមភេរវកម្មម៉ូតេ ដែលជាមេ បញ្ជាការ វាយប្រហារ តបតជាមួយទាហានរដ្ឋាភិបាលហ្វុីលីពីន នៅទីក្រុងម៉ារ៉ាវីមិន ទាន់ស្លាប់នៅឡើយទេ។ ព័ត៌មានខាងលើ គឺផ្ទុយ ទាំងស្រុងទៅនឹងព័ត៌មាន ពេល ដំបូងថា មេដឹកនាំ៣នាក់របស់ក្រុមភេរវកម្ម ម៉ូតេ អាប៊ូសាយ៉ាហ្វា នៅទីក្រុងម៉ារ៉ាវីបាន ស្លាប់ហើយ។

តាមការប្រកាសរបស់អ្នកនាំពាក្យកម្លាំងទាហានហ្វីុលីពីន លោក Padilla បានបញ្ជាក់ថា ក្រុមភេរវកម្មដែលត្រូវបាន សម្លាប់ ដោយកម្លាំងទាហាន ហ្វុីលីពីន នាពេលកន្លងមក មិនមែនជា លោក Omar និង Abdullah Maute ដែលជាមេដឹកនាំក្រុមភេរវកម្មម៉ូតេនោះទេ អ្នកដែលត្រូវ សម្លាប់នោះគឺជាអ្នកផ្សេង។

ប្រធានាធិបតីហ្វីុលីពីនលោករ៉ូឌ្រីហ្គេា ឌុយទែរតេ ធ្លាប់បានប្រកាសផ្តល់ប្រាក់រង្វាន់ ៥-១០ លាន បេស៊ូ(១មឺុន -២មឺុនដុល្លារ) ដើម្បីសម្លាប់ Isnilon Hapilon និងបងប្អូន ក្រុមម៉ូតេ។ សង្គ្រាមប្រឆាំងក្រុមភេរវកម្ម ម៉ូតេនៅម៉ារ៉ាវីឈានចូលដល់៧៨ ថ្ងៃ ហើយបណ្តាលឲ្យមានមនុស្ស ៦៩០នាក់ ស្លាប់ រួមទាំងពលរដ្ឋស្លូតត្រង់ និងក្រុមភេរ វកម្ម។

នៅពេលដែលមេដឹកនាំក្រុមភេរវកម្ម នៅ ហ្វីុលីពីនមិនទាន់ស្លាប់នោះសង្គ្រាមប្រឆាំងភេរវកម្ម នៅទីក្រុងម៉ារ៉ាវី បន្តអូស បន្លាយទៅមុខទៀត ហើយហ្វីុលីពីនកំពុងប្រឈមមុខនឹងការគំរាមកំហែងសន្តិសុខពីសំណាក់ អ៊ិស្លាម ស្និទ្ធនឹងអង្គការរដ្ឋអ៊ិស្លាម IS ។ លោកប្រធានាធិបតីហ្វុីលីពីន ឌុយ ទែរតេ បានស្នើសុំទៅសភា ឱ្យអនុម័ត ជ្រើសរើសទាហាន២មុឺននាក់បន្ថែមទៀត។ នេះបើការជូនដំណឹងរបស់អ្នកនាំពាក្យប្រធានាធិបតី។

ពួកអ៊ិស្លាមជ្រុលនិយម បានលើកទង់ជាតិពណ៌ខ្មៅរបស់អង្គការរដ្ឋអ៊ិស្លាម នៅតាមសង្កាត់មួយចំនួននៃក្រុងម៉ារ៉ាវី និងបន្តកាន់កាប់រហូតមកទល់ពេលនេះ។ ម៉ារ៉ាវី បានក្លាយជាសមរភូមិដ៏ធំ ស្រូបកម្លាំង ទាហានអស់យ៉ាងច្រើន រហូតធ្វើឱ្យតំបន់ ខ្លះខ្វះកម្លាំងការពារ។

ហេតុដូច្នេះហើយបានជាប្រធានាធិបតីសម្រេចចិត្តស្នើសុំការយល់ព្រមពីសភា ជ្រើសរើសទាហានបន្ថែម ចំនួន២ម៉ឺននាក់ ស្របតាមក្របខ័ណ្ឌនៃនយោបាយការពារសន្តិសុខជាតិ និងការពារចំណែកមួយនៃ ទឹកដីដែលរងការគំរាមកំហែងសុវត្ថិភាពយ៉ាងខ្លាំង ។ បើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ដើម្បីមានលំនឹងប្រយុទ្ធនិង ប្រសិទ្ធភាពជាអតិបរិមា ហ្វុីលីពីនត្រូវតែ ពង្រាយកម្លាំងទ័ពបន្ថែមនៅក្រុងម៉ារ៉ាវីផង និងនៅតាមចំណុចផ្សេងៗទៀតនៃកោះ មីនដាណាវផង៕ ម៉ែវ សាធី


ចែករំលែក៖