ខេត្តសៀមរាប៖ អគ្គីភ័យឆាបឆេះ រោងម៉ាស៊ីនកិនស្រូវ របស់ប្រជាពលរដ្ឋ ១កន្លែង នៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បង្កឲ្យមានការភ្ញាក់ផ្អើលពេញទាំងស្រុកតែម្តង។
លោកកវរះសេនីយ៍ ឯក ទេព ចាន់ណា អធិការនគរបាលស្រុកបានឲ្យប្រាប់ដឹងថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវឈ្មោះ ពុន ហួង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅ ភូមិបិតមាស ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងហេតុការករណីឆេះរោង ម៉ាស៊ីនកិនស្រូវរបស់បងប្អូនប្រជាពលរដ្ឋនោះ ត្រូវបានកម្លាំងជំនាញបង្ការ និងពន្លត់អគ្គីភ័យស្រុកបានចេញធ្វើអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗផងដែរ ដោយប្រើរថយន្ត ពន្លត់អគ្គិភ័យ ចំនួន៦រថយន្ត និង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ទើបគ្រប់គ្រង់សភាពការណ៍នេះបាននៅម៉ោង១៥និង០០នាទីនា លោកបានបន្តថា ករណីអគ្គីភ័យខាងលើនេះ គឺបណ្តាលមកពីការទុសេខ្សែភ្លើងបណ្តាលឲ្យមានការខូចខាតរួមមាន៖រោងម៉ាស៊ីនកិនស្រូវ១ខ្នង ទំហំ១០ម៉ែត្រ គុណ ២០ ម៉ែត្រ ជញ្ជាំងស័ង្កសី ដំបូលស័ង្កសីខូចខាតប្រមាណ៣០ភាគរយនៃដំបូលកំណាត់ខាងក្រោយនិងប៉ះពាល់ឧបករណ៍ម៉ាស៊ីនកិនស្រូវបន្តិចបន្តួច និងឆេះអង្កាមមួយចំនួនធំ ប៉ុន្តែពុំបណ្តាលឲ្យមាន គ្រោះថ្នាក់ ដល់មនុស្សទេ៕ ប៊ុនរិទ្ធី