ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពអាមេរិកទៅកាន់កូរ៉េខាងត្បូង ក្នុងពេលកំពុងតែមានភាពតានតឹង

ចែករំលែក៖

អគ្គមេបញ្ជាការកងទ័ពអាមេរិក លោក Joseph Dunford បានចាប់ផ្តើម ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃទៅកាន់ កូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនោះកើតឡើងក្រោយប៉ុន្មានថ្ងៃ ក្រោយពេលប្រធានាធិបតីអាមេរិកដូណាលត្រាំប្រកាសពីជម្រើសយោធា ទៅលើកូរ៉េខាងជើង ដោយកម្លាមងទាហានអាមេរិកបានត្រៀមលក្ខណរួចរាល់។

លោក Joseph Duford បានជួបពិភាក្សា ជាមួយមន្ត្រី យោធាជាន់ខ្ពស់កូរ៉េខាងត្បូង រួមទាំងប្រធានាធិបតី ផងដែរ។ ក្រោយមក មេទ័ពអាមេរិកនិងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនផងដែរ។

ដំណើរទស្សនកិច្ច ទៅកាន់អាស៊ីរបស់ មេទ័ព Dunford របស់អាមេរិក កើតឡើង ចំពេលដែលមានភាពតានតឹងបំផុត ក្រោយការគំរាមកំហែងវាយប្រហារគ្នាទៅវិញទៅមករវាង ប្រធានាធិបតីអាមេរិកដូណាលត្រាំនិង មេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន បង្ករក្តីបារម្ភយ៉ាងខ្លាំងពីពលរដ្ឋនៅក្នុងតំបន់ ពីការផ្ទុះសង្គ្រាមកើតឡើង។នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក ដូណាលត្រាំ និង ប្រធានាធិបតីចិន លោកស៊ីជីងពីង ស្តីពិស្ថានភាពនៅក្នុងតំបន់ឧប្បទ្វីបកូរ៉េ ។ប្រធានាធិបតីចិនបានស្នើរ ភាគីពាក់ព័នរក្សាការអត់ធ្មត់ បញ្ចៀស ការប្រើប្រាស់ពាក្យសម្តី វាយប្រហារគ្នា។

បើទោះបីអាមេរិកមានការគំរាមកំហែងវាយប្រហារកូរ៉េខាងជើង ប៉ុន្តែអាមេរិក និងកូរ៉េខាងត្បូង មិនទាន់មានសកម្មភាព បើកជំហរ ពីការត្រៀមលក្ខណវាយប្រហារនោះឡើយ ដូចជា ជម្លៀសពលរដ្ឋចេញពីតំបន់ព្រំដែនក៏ដូច ជាពលរដ្ឋនៅទីក្រុងអេសអូល។អាមេរិក មានកម្លាំងទាហាន នៅកូរ៉េខាងជើង ដល់ទៅ២៨.៥០០នាក់។

នៅក្នុងព្រិត្តិការមួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ សិស្សនិស្សិតជាច្រើន នៅកូរ៉េខាងជើង បានចុះឈ្មោះចូលបម្រើនៅក្នុងជួរកងទ័ព ដើម្បីវាយប្រហារ អាមេរិក។ សារព័ត៌មានកូរ៉េខាងជើង បានផ្សាយថា មានយុវជនដល់ទៅ៣,៥លាននាក់បានចុះឈ្មោះ ចូលបម្រើ នៅក្នុងជួរកងទ័ព ដើម្បីធ្វើសង្គ្រាមប្រឆាំង ការឈ្លានពានរបស់សត្រូវ។

លោកដូណាល់ ត្រាំ ចាប់ផ្តើមដុតភ្លើងសង្រ្គាមពាក្យសំដីនេះឡើង ព្រោះតែលោកបានសាល្បងប្រើគ្រប់មធ្យោបាយរួចហើយ ទាំងការទូត ប៉ុន្តែមិនបានសម្រេច។ នៅក្នុងជំនួបជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីងលោកដូណាល់ ត្រាំ បានធ្វើនយោបាយសម្បទានច្រើន ទៅឲ្យចិន ដោយសង្ឃឹមថាចិន សម្ព័ន្ធមិត្តសំខាន់របស់កូរ៉េខាងជើង ដាក់សម្ពាធលើប្រទេសនេះឲ្យលះបង់ចោលមហិច្ឆតានុយក្លេអ៊ែរ។

ប៉ុន្តែ មួយ លើកជាពីរលើកកូរ៉េខាងជើង បានបង្អួតបង្ហាញ សមត្ថភាពមីស៊ីល រហូតធ្វើឲ្យលោកដូណាល់ត្រាំ ជឿថា លោកប្រធានាធិបតីចិន មិនបានធ្វើអ្វី សោះ ដើម្បីបន្ធូរកង្វល់របស់អាមេរិកនោះទេ។ កូរ៉េខាងជើង កាន់តែរីកចំរើននិងទីបំផុត ផលិតបានមីស៊ីល បាលីស្ទីកអន្តរទ្វីប មួយដែលអាចបាញ់ទៅដល់ដែនដីគោករបស់ អាមេរិក។

ដោយមិនអាចសង្ឃឹមឲ្យចិនដាក់សម្ពាធលើកូរ៉េខាងជើង លោកដូណាល់ ត្រាំ សុខចិត្ត បោះដៃចង់ទៅរកចរចាដោយផ្ទាល់ ជាមួយមេដឹកនាំកូរ៉េខាងជើង។លោកធ្លាប់ទាំងបាននិយាយសរសើរលោកគីម ជុងអ៊ុនថា ជាមេដឹកនាំវ័យក្មេងដែលឆ្លាតទៀតផង។ ប៉ុន្តែ មេដឹកនាំរបស់កូរ៉េខាងជើងឯណោះវិញមិនបានផ្តល់ចម្លើយ តបតាមការអញ្ជើញរបស់លោកដូណាល់ ត្រាំនោះទេ។នៅថ្ងៃព្រហស្បតិ៍ នៅក្រោយប្រកាសពីគម្រោងការបាញ់មីស៊ីលសំដៅកោះអាមេរិកក្រុងព្យុងយ៉ាងបានវាយតម្លៃ ថា លោកត្រាំជាមនុស្សដែលលែងដឹងខុសត្រូវហើយការចរចាជាមួយមនុស្សបែបនេះ គឺមិនអាចធ្វើទៅរួចទេ៕ ម៉ែវ សាធី


ចែករំលែក៖