ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជិត២០កញ្ចប់

ចែករំលែក៖

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យម្នាក់ រឹបអូសថ្នាំញៀនជិត ២០កញ្ចប់ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ២៤៤ ផ្លូវបេតុង ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ លី ចាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះ២៤៤ ក្រុមទី៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (ជួញដូរ)។

ប្រភពព័ត៌មានពីមន្រី្តនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីបទល្មើសគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ កម្លាំងនគរបាលខណ្ឌឬស្សីកែវបានទទួលបញ្ជាពីលោកអធិការ ចុះទៅ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកធ្វើការស៊ើបអង្កេតស្រាវជ្រាវដល់ចំណុចកើតហេតុហើយ ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់។ ជាមួយនេះដែរសមត្ថកិច្ច ដកហូតវត្ថុតាងបានរួមមាន ថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លា ចំនួន១៧កញ្ចប់ ក្នុងនោះមានធំ ១កញ្ចប់ ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ដាវកែច្នៃចំនួន១ដើម និងលុយខ្មែរចំនួន ៤៧.៤០០រៀល។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី និងកំពុងបន្តការស្រាវជ្រាវ រកបក្ខពួកសេសសល់បន្តទៀត៕ អរុណរះ


ចែករំលែក៖