ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញបាននិយាយថាក្លិបតោខៀវចាត់ទុកគាត់ដូចជា”ឧក្រិដ្ឋជន” ហើយក៏បញ្ជាក់យ៉ាងច្បាស់ថាគាត់ពិតជាចង់ទៅលេងឲ្យក្លិបចាស់Atletico Madrid។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះលេងឱ្យក្លិប Chelsea នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ FA Cup កាលពីខែឧសភា ហើយត្រូវបានគ្រូបង្វឹកលោក Antonio Conte ផ្ញើរសារមួយកាលពីខែមិថុនាដោយប្រាប់ថា គាត់នឹងមិនត្រូវបានជ្រើសរើសឲ្យលេង ក្នុងក្រុមតោខៀវសម្រាប់រដូវកាលក្រោយទេ។
កីឡាករ Diego Costa បាននិយាយបន្ថែមថា “ក្លិបកំពុងទាមទារឱ្យខ្ញុំត្រឡប់មក ហ្វឹកហាត់ជាមួយក្រុមបំរុង។ហេតុអ្វីបានជាគេមិនអនុញ្ញាតឱ្យខ្ញុំទៅបើពួកគេមិនចង់បានខ្ញុំ? ខ្ញុំត្រូវតែធ្វើអ្វីដែលខ្ញុំត្រូវធ្វើខ្ញុំត្រូវតែគិតពីខ្លួនឯងខ្ញុំជាកីឡាករល្អម្នាក់នៅទីនេះហើយព្យាយាមធ្វើអ្វីដែលត្រឹមត្រូវតាមបំណងប្រាថ្នារបស់ខ្ញុំគឺត្រូវទៅលេងឲ្យ Atletico” ។
Costa បានលេងឱ្យក្រុម Atletico ចន្លោះឆ្នាំ២០១០និងឆ្នាំ២០១៤ មុនពេលផ្លាស់ ទៅទឹកដី Stamford Bridge ជាកន្លែងដែលគាត់បានឈ្នះពាន Premier League ចំនួន២ដង៕ ដេវីត