Alvaro Morata មិនបានបង្ហាញការខកចិត្តចំពោះបរាជ័យក្នុងការបើកឆាករបស់ Chelsea នោះទេ តែបែរជាបង្ហោះរូបរីករាយ ជាមួយភរិយារបស់គាត់គឺឈ្មោះ Alice Campello ទៅវិញ។
ខ្សែប្រយុទ្ធ អេស្ប៉ាញរូបនេះបានចែករំលែករូបភាពនៃថ្ងៃ សម្រាកមួយជាមួយដល់អ្នកគាំទ្រលើ បណ្តាញសង្គម Instagram ។
រូបថតជាមួយនឹងភរិយនោះបានដាក់ថា “ថ្ងៃសម្រាកនៅជាមួយម្ចាស់ជីវិតខ្ញុំ”។
គួរបញ្ជាក់ថា Alvaro Morataរកបគ្រាប់បាល់បានមួយគ្រាប់ តែក្រុមតោខៀវ Chelseaប្រកួតចាញ់ Burnley ដោយលទ្ធផល 3-2 នៅក្នុងទឹកដីរបស់ខ្លួន ៕ ដេវីត