ក្លិបមេឃខៀវ Man City ទើបតែបានប្រកាសដាក់សំណើសាជាថ្មី ក្នុងការផ្លាស់ យកកីឡាករខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchezពីក្លិបកាំភ្លើងធំ Arsenal ដល់ទៅ ៥០លានផោននៅមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទជាផ្លូវការនៅចុងខែសីហានេះ។
ទោះបីជាយ៉ាងណាក្តីក្លិបកាំភ្លើងធំបានប្រកាសហើយថាខ្លួនមានការជឿជាក់ថាកីឡករខ្សែប្រយុទ្ធរូបនេះនឹងនៅតែបន្តស្នាក់នៅ ជាមួយនឹងក្លិបក្នុងកុងត្រាថ្មី ខណៈដែលកុងត្រាចាស់របស់កីឡាកររូបនេះនៅសល់តែរយៈពេល១ឆ្នាំទៀតប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រោយពីការស្ទាក់ស្ទើរក្នុងការបន្តកុងត្រាថ្មីរបស់កីឡាករ Alexis Sanchez មានក្លិបធំៗមួយចំនួនបានបន្តចាប់អារម្មណ៍ចង់បានកីឡាកររូបនេះមកចូលរួមក្រុមដូចជា ក្រុម Man City, PSG, Bayern Munich និងChelsea ជាដើម ៕ ដេវីត