ព័ត៌មានទាន់ហេតុការណ៍៖

ថៃបង្កើនកម្លាំងប៉ូលិសការពារនៅថ្ងៃប្រកាសសាលក្រម រឿងក្តីលោកស្រីយីងឡាក់

ចែករំលែក៖

កម្លាំងប៉ូលិស ជាង ២៥០០នាក់ត្រូវបានដាក់ពង្រាយ ការពារតុលាការកំពូលនៅទីក្រុងបាំងកក់ នាថ្ងៃទិ២៥ ខែសីហា ខាងមុខ គឺជាថ្ងៃដែល តុលាការបានប្រកាសសាលក្រមរឿងក្តី របស់អតីតនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវាត្រា។

ស្នងការរងប៉ូលិសទីក្រុងបាំងកក លោក Panurat Lakboon បានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់សារព័ត៌មាន បាំងកកប៉ុស្ត៍ថា កម្លាំងប៉ូលិសជាង២៥០០នាក់ត្រូវបានដាក់ពង្រាយការពារសន្តិសុខ នៅជុំវិញ អគាតុលាការ ក្នុងពេលដែលសាលក្រមត្រូវបានប្រកាស។

កាលពីសប្តាហ៍កន្លងមក មានព័ត៌មានជាច្រើនបានផ្សព្វផ្សាយ ដោយរដ្ឋាភិបាលបានបង្ហាញការមន្ទិលសង្ស័យទៅលើ គណបក្សភឿថៃ ថាបានជួលរថយន្ត បញ្ជូនមនុស្ស មកកាន់ក្រុងបាំងកក គាំទ្រ លោកស្រីយីងឡាក់។

លោក Panurat Lakboon បានឲ្យដឹងថា ការបង្ហាញ ពីការការកាំទ្រ ដល់ងតីតនាយករដ្ឋមន្ត្រីថៃមិនមែនជារឿងខុសច្បាប់ឡើយ ។ ប៉ុន្តែ ប្រសិនបើការប្រមូលផ្តុំ មានការរៀបចំធ្វើខូចសណ្តាប់ធ្នាប់ ប៉ូលិសថៃនឹងចូលរួមក្នុងការរារាំងទៅតាមផ្លូវច្បាប់។តាមការវាយតម្លៃរបស់កម្លាំងប៉ូលិស អាចនិងមានពលរដ្ឋ ប្រមាណជាង១មឺននាក់ ពេលតុលាការប្រកាសសាលក្រម។

តាមការបញ្ជាក់របស់លោកPanurat Lakboon ក្រោយបើកកិច្ចប្រជុំក្រុមសន្តិសុខ ថា កម្លាំងប៉ូលិស និងចាត់វិធានការការពារសន្តិសុខ យ៉ាងតឹងតែងបំផុត មិនឲ្យមានហេតុការអាក្រក់ណាមួយកើតឡើងនោះឡើយ។

ការប្តឹងសម្តៅទៅលើលោកស្រីយីងឡាក់ ត្រូវបានគណបក្សភឿថៃ និងអ្នកគាំត្រលោកស្រីចាត់ទុកថានេះជា ល្បែងនយោបាយ ក្នុងគោលដៅរារាំង លោកស្រី បន្តឈរឈ្មោះបោះឆ្នោត។

នៅក្នុងការប្រកាសចុងក្រោយ កាលពីថ្ងៃទី១ ខែសីហា ពេលតុលាការបើកសាវនាការកាត់ក្តី លោកស្រី យីងឡាក់បានបញ្ជាក់ថា ខ្លួនជាជនរង្គ្រោះ នៅក្នុងនយោបាយ។ លោកស្រីប្រឆាំង នឹងការប្តឹងទៅលើបុគ្គលលោកស្រីដោយសារតែនៅពេលអនុវត្ត គឺរដ្ឋាភិបាលទាំងមូល និងសភា បានអនុម័ត មិនមែនបុគ្គលលោកស្រីម្នាក់ឯងអនុម័តនោះឡើយ។

ប្រសិនបើលោកស្រីយីងឡាក់ ត្រូវបានចោទប្រកាន់ទោសនោះលោកស្រីអាចត្រូវចាប់ពន្ធនាគារ យ៉ាងតិច១០ឆ្នាំ នឹងត្រូវសងសំណងជាច្រើន ហើយហាមចូលប្រឡោកនៅក្នុងឆាកនយោបាយទៀតផង៕ ម៉ែវ សាធី


ចែករំលែក៖