ព័ត៌មានទាន់ហេតុការណ៍៖

Jolie internet លួចបង្កប់ល្បែងកន្ទុយលេខ ត្រូវអាជ្ញាធរខណ្ឌទួលគោកចុះបង្រ្កាប

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ដុះស្លែមួយកន្លែងដែលលួចបង្កប់ក្រោមស្លាកយីហោ Jolie internet ត្រូវបានកម្លាំងអាជ្ញាធរខណ្ឌទួលគោក ធ្វើការស្រាវជ្រាវចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់រួមទាំងវត្ថុតាំងជាក់ស្តែងផងដែរ ។

ករណីបង្រ្កាបទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចហាងយីហោ Jolie internet តាមបណ្ដោយផ្លូវលេខ២៦១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលចុះបង្រ្កាបទីតាំងកត់កន្ទុយលេខ(ហៅឆ្នោតវៀតណាម)ខាងលើនេះ គឺកម្លាំងធ្វើការស្រាវជ្រាវដឹងច្បាស់ថា លួចបង្កប់លេងល្បែងប្រភេទស៊ីសងខុសច្បាប់ ទើបសុំគោលការណ៍ពីស្ថាប័នតុលាការ ចុះឆែកឆេរជាក់ស្តែងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ រួមនឹងវត្ថុតាង ដូចជា៖លុយមួយចំនួន ប៉ុងកត់កន្ទុយលេខ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរផងដែរ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីបញ្ចូនបន្តទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ស តារា

 


ចែករំលែក៖