ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករជិះសេះកម្ពុជាឈ្នះមេដាយសំរឹទ្ធិ ខណៈដែល កីឡាមួយចំនួនទៀត បានចាញ់ និងត្រៀមវិលមកស្រុកវិញ

ចែករំលែក៖

 

 

កូឡាឡាំពួរ៖ តាមសេចក្តីរាយការណ៍ របស់មន្ត្រី ក្រសួងអប់រំយុវជន និងកីឡា តាមរយៈសារអេឡិចត្រូនិក ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា ប្រភេទកីឡាជិះសេះ ទទួលបានមេដាយ សំរឹទ្ធិចំនួន១គ្រឿងខណៈដែលប្រភេទកីឡាមួយចំនួនទៀត បានលេងចាញ់ជាបន្តបន្ទាប់ និងប្រភេទកីឡាខ្លះទៀតក៏ត្រូវចប់បេសកកម្ម របស់ខ្លួនហើយ គិតត្រូវយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ។

ប្រភពព័ត៌មានពីប្រតិភូកីឡាស៊ីហ្គេមនៃក្រសួងអប់រំយុវជន និងកីឡា លោកហែម សុរាវុធ អនុប្រធាន មជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ បានឲ្យដឹងតាមរយៈសារអេឡិចត្រូនិក នាយប់ថ្ងៃទី២០ខែសីហាឆ្នាំ២០១៧កន្លងទៅថា អត្តពលិកកម្ពុជា មួយចំនួន បានលេងចាញ់អស់តែម្តង។

ប្រភពបានសរសេរក្នុងនៃដើមថា ស៊ីហ្គេមលើកទី២៩៖ ការប្រកួតថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧៖ ១-វាយកូនឃ្លីលើតុ៖ វៃគូរបុរសកីឡាករសារៈ ស៊ូព្រីង និងឃុន ផាន់និតបានចាញ់មីយ៉ាន់ម៉ា៣_១ មួយគូរទៀតកីឡាករសឺង តុលានឹងសំណាង វីរះបុត្រ ចាញ់ឥណ្ឌូនេស៊ី៣_០។ ទី២- បាល់បោះ ប្រកួតចាញ់សឹង្ហបុរី ៦៤-៩៥។ ទី៣- ប្រដាល់សកល បានប្រកួតចាញ់ទាំង៣នាក់គឺកីឡាករ សាន តុលា កីឡាករ ហង់ រ៉ាម៉ន និងកីឡាករ ផល សុភ័ណ្ឌ ទី៤-បាល់ឱប កម្ពុជាបានបញ្ចប់នៅក្នុងចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម៦ប្រទេស។

ដោយឡែក កីឡាករជិះសេះកម្ពុជាឈ្នះ មេដាយសំរឹទ្ធិ១គ្រឿងពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នេះ លើវិញ្ញាសាប្រកួតចម្ងាយផ្លូវ៨០គីឡូម៉ែត្រ ជាក្រុម ខណៈមេដាយមាសបានទៅប្រទេសម៉ាឡេស៊ីជាម្ចាស់ផ្ទះ និងមេដាយប្រាក់បានទៅលើប្រទេសថៃ។

កីឡាករ ស៊ីម ណារិទ្ធ ជាអត្តពលិកក្នុងចំណោម៤នាក់ បានឈ្នះមេដាយសំរឹទ្ធិជា គឺកីឡាករ លន់ សុភក្ត្រា, លី សុវណ្ណចាន់តារា , ថៃ វិសាល និងកីឡាករ ស៊ីម ណារិទ្ធិ។ គួរបញ្ជាក់ថា រូបភាពពីទីក្រុងកូឡាឡាំពួរ ផ្តលជូនដោយ ក្រសួងអប់រំយុវជននិងកីឡា ៕ សារីម


ចែករំលែក៖