ព័ត៌មានទាន់ហេតុការណ៍៖

មាន់ខ្នាយមាសTottenham Hotspurប្រមាញ់បានខ្សែការពារ Sanchez ពីAjax

ចែករំលែក៖

ក្លិបមាន់ខ្នាយមាសTottenham Hotspurបានទទួលជោគជ័យក្នុង ការទិញកីឡាករDavinson Sanchez ពីក្លិបហុល្លង់Ajax ក្នុងតម្លៃផ្ទេរ៤២លានផោន។

ខ្សែការពារកណ្តាលកូឡុំប៊ីវ័យ២១ឆ្នាំរូបនេះបានចុះហត្ថលេខាមកលេងឲ្យ Spurs រយះពេល៦ឆ្នាំពោលគឺដល់ឆ្នាំ២០២៣។

Sanchez បានប្រាប់គេហទំព័រផ្លូវការរបស់ Tottenham ថា “ខ្ញុំសូមអរគុណដល់គ្រូបង្វឹកអ្នកគ្រប់គ្រងកីឡាករនិងអ្នកគាំទ្ររបស់ក្លិប Ajax ដែលជាការផ្លាស់ប្តូរដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដើម្បីមកទីនេះ អភិវឌ្ឍអាជីពរបស់ខ្ញុំ។

ខ្ញុំរំភើបខ្លាំងណាស់ក្នុងការចុះហត្ថលេខាជាមួយនឹងក្លិបដ៏ល្បីល្បាញដូចជា Tottenham Hotspur ហើយខ្ញុំកំពុងទន្ទឹងរង់ចាំធ្វើការជាមួយលោក Mauricio Pochettino និងកីឡាករ គ្រប់គ្នានៅទីនោះ” ៕ ដេវីត


ចែករំលែក៖