ខេត្តមណ្ឌលគិរី៖ ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា លោក វរសេនីយ៍ឯក ហែម បូណារ៉ែល នាយការិយាល័យការពារសន្តិសុខផ្ទៃក្នុង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ចំណែកឯ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ត្រូវបានតែងតាំងមុខងារជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងវិញ៕
រូបភាព៖ GRK