នៅព្រឹកថ្ងៃទី២១ ខែសីហា កូរ៉េខាង ត្បូង និងអាមេរិក បានចាប់ផ្តើមធ្វើសម យុទ្ធយោធារួមគ្នាជាទ្រង់ទ្រាយធំ ដោយ មានការចូលរួមពីកម្លាំងទាហានរាប់មុឺន នាក់របស់ប្រទេសទាំងពីរ។
សមយុទ្ធកើតឡើងក្នុងពេលដែលមានភាពតានតឹងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងបាន បាញ់មីស៊ីលសាកល្បងដោយជោគជ័យ ហើយមីស៊ីលនោះអាចវាយប្រហារនៅ គ្រប់ទិសទីក្នុងទឹកដីអាមេរិក។
តាមប្រភពព័ត៌មានពីកម្លាំងយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា សមយុទ្ធខាងលើ មានរយៈពេល១០ថ្ងៃ ដែលមានឈ្មោះថា «អ្នកការពារសេរីភាព Ulchi» ជាសមយុទ្ធប្រចាំរបស់កម្លាំងទាហានជើងទឹកអាមេរិក និងកូរ៉េខាងត្បូង ដោយមានការចូលរួមពី ទាហានកូរ៉េខាងត្បូងដល់ទៅ៥មុឺននាក់ និងទាហានអាមេរិក១៧.៥០០នាក់។
មេបញ្ជាការកងទ័ព ប្រចាំនៅអាស៊ីប៉ាស៊ី ហ្វិក លោក Harry Harris បានទៅកាន់ ទីក្រុងសេអូ៊លកាលពីថ្ងៃទី២០ ខែសីហា ដើម្បីជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួង ការពារជាតិកូរ៉េខាងត្បូង លោក Song Young moo ។ ភាគីទាំង២បានព្រមព្រៀង គ្នា ដើម្បីទប់ទល់ជាមួយការគំរាមកំហែង របស់កូរ៉េខាងជើង។
ប្រតិកម្មនឹងការធ្វើសមយុទ្ធខាងលើ កូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធទាំងនោះ ដោយចាត់ទុកថានោះជា សកម្មភាព «ចាក់ប្រេងចូលភ្លើង» ក្នុង ពេលដែលភាពតានតឹងនៅឧបទ្វីបកូរ៉េ មិនទាន់ធូរស្បើយនៅឡើយនោះ។
សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា «ការធ្វើសមយុទ្ធខាងលើរបស់អាមេរិក និងកូរ៉េខាងត្បូង គឺជាការបង្ហាញពីការចងគំនុំរបស់ប្រទេសទាំងពីរទៅលើកូរ៉េខាងជើង គ្មានអ្នកណាម្នាក់អាចធានាបានថា មិនមានសង្គ្រាមពិតកើតឡើងនោះទេ»។
សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា អាមេរិក និងកូរ៉េខាងត្បូង កំពុងតែរុញឧបទ្វីបកូរ៉េធ្លាក់ចូលក្នុង គ្រោះថ្នាក់។ កន្លងមកចិនក៏បានស្នើដល់ អាមេរិក និងកូរ៉េខាងត្បូងឲ្យឈប់ធ្វើសមយុទ្ធរួមគ្នា ដើម្បីឲ្យកូរ៉េខាងជើងចូល តុពិភាក្សា បញ្ចប់វិបត្តិបរមាណូនៅកូរ៉េ ខាងជើង ប៉ុន្តែសំណើខាងលើរបស់ទីក្រុងប៉េកាំងត្រូវបានភាគីអាមេរិក និងកូរ៉េខាង ត្បូងច្រានចោល៕ ម៉ែវ សាធី