ខ្សែបម្រើ Samir Nasri របស់ក្រុម Manchester City បានមកដល់ប្រទេសទួរគីហើយ ដើម្បីចរចារលើលក្ខណផ្សេងៗទៀតក្នុងការផ្លាស់ទៅលេងឲ្យក្លិប Antalyaspor ។
កីឡាករអន្តរជាតិបារាំងរូបនេះបានៅដល់ប្រទេសទួរគី កាលពីថ្ងៃអាទិត្យដោយមានអ្នកគាំទ្រក្លិប Antalyasporមួយចំនួនចេញមកស្វាគមន៍ ប៉ុន្តែលទ្ធផលនៃការចរចានឹងដឹងនៅពេលក្រោយ។
ក្លិបMan Cityលែងមានចំណាប់អារម្មណ៍នឹង អតីតកីឡាករក្លិបកាំភ្លើងធំ Nasri ទៀតហើយ តែគាត់នៅសល់កុងត្រា២ឆ្នាំទៀតជាមួយនឹងក្រុម ដែលដឹកនាំដោយលោក Pep Guardiola។ កាលពីរដូវកាលមុន Samir Nasri ត្រូវបានក្លិប Sevillaខ្ចីជើងទៅលេងនៅ អេស្ប៉ាញ ពេញមួយរដូវកាល។
គួរបញ្ជាក់ថា Antalyaspor មានកីឡាករ Samuel Eto’o ហើយ ទើបតែទិញបាន Jeremy Menez និង Johan Djourou ដែលជាអតីតមិត្តរួម ក្រុមរបស់កីឡាករមុន Samir Nasri៕ ដេវីត