ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់ភ្លាមៗមួយរពេច ដែលការស្លាប់នេះត្រូវបានសន្និដ្ឋានថាបណ្តាលមកគាំងបេះដូង ។ ហេតុការណ៍នេះបានកើតឡើងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩និង១០នាទីយប់ នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។
ជនរងគ្រោះឈ្មោះ ហាន គីម ភេទប្រុស អាយុ៣៥ឆ្នាំមុខរបរ អ្នកយកភាស៊ីផ្សារវាលរេញនិងដើរដាក់បន្លែរតាមតូប ស្នាក់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមស្ត្រីជាភរិយារបស់ជនរងគ្រោះបានឲ្យដឹងថា ពេលគាត់មកពីធ្វើការរោងចក្រវិញ គាត់បានឃើញ ប្តី របស់ គាត់(ជនរងគ្រោះ)ហូបបាយហើយក៏ឡើងដេកលើគ្រែចុចទូស័ព្ទលេងជាធម្មតា បន្ទាប់មកក៏និយាយប្រាប់គាត់ថា គាត់ដូចជាគាំងបេះដូង(ជនរងគ្រោះ)ហើយក៏ជ្រុះទូរស័ព្ទពីដៃដេកស្តូកស្តឹងតែម្តង។
បន្ទាប់មកគាត់ជាប្រពន្ធបានបញ្ជូនប្តីទៅកាន់គ្លីនិច តែប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ហើយ ។ សមត្ថកិច្ចពិនិត្យបានពិនិត្យធ្វើកោសល្យវិច័យលើសពជនរងគ្រោះឃើញថា ពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន៕ ឆ្លាម សមុទ្រ