ព័ត៌មានទាន់ហេតុការណ៍៖

ទីលានកីឡាសូហ្វតឺន្នីសកម្ពុជានឹងសាងសង់បញ្ចប់គម្រោងខែកញ្ញាឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលកីឡានៃក្រសួងមហាផ្ទៃ និងទីលានកីឡាសូហ្វតឺន្នីសប្រណីត ដំបូងគេនៅអាស៊ីអាគ្នេយ៍ ដោយទទួលបានការឧបត្ថម្ភថវិកាពីសម្តេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងបញ្ចប់គម្រោងសាងសង របស់ខ្លួននាខែកញ្ញាឆ្នាំ២០១៧ ។នេះបើតាម ការឲ្យដដឹង ពី លោក ជា ប៊ុន ហេង អគ្គលេខាធិការ សហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា កាលពីថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧កន្លងទៅ ។

លោក ជា ប៊ុន ហេង អគ្គលេខាធិការ សហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជា មានប្រសាសន៍ថា ការសាងសងមជ្ឈមណ្ឌលកីឡាក្រសួងមហាផ្ទៃសម្រេចបានប្រមាណជាង៩០ភាគរយហើយ ដោយបានប្រើប្រាស់ ថវិកាអស់ជាង៦០ម៉ឺនដុល្លារអាមេរិក។

លោក បានបន្តថា មជ្ឈមណ្ឌល និងទីលានកីឡាសូហ្វតឺន្នីសស្តង់ដាអន្តរជាតិនេះ និងក្លាយជាកន្លែងប្រកួតកីឡាសូហ្វតឺន្នីជើងឯកអាស៊ាននៅឆ្នាំ២០១៨ដែលកម្ពុជាទទួលធ្វើផ្ទះ ហើយទីតាំងនេះគឺជាជំរុំប្រមូលផ្តុំហ្វឹកហាត់កីឡាករកីឡាការិនីថ្នាលស្ទើរគ្រប់ប្រភេទកីឡាក្រោមចំណុះរបស់ក្រសួងមហាផ្ទៃ និងក្រុមជម្រើសជាតិឈុតធំ សម្រាប់ហ្វឹកហាត់បំប៉ន់សមត្ថភាពលក្ខណៈចូលរួមត្រៀមប្រកួតគ្រប់ កម្រិតនៃព្រឹត្តិការណ៍កីឡានៅលើឆាកអន្តរជាតិផងដែរ។

ជាមួយនឹងទីលានដ៏ប្រណីត របស់កីឡាសូហ្វតឺន្នីសកម្ពុជានេះផងដែរ លោក យី សារិទ្ធ គ្រូ បង្វឹកក្រុមជម្រើសជាតិកីឡាសូហ្វតឺន្នីកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលកីឡានេះបានអនុញ្ញាតឲ្យកីឡាករកីឡាការិនីចូលហ្វឹកហាត់បណ្តើរៗហើយ ។ ដើម្បីបន្សាំជាមួយទីលានស្តង់ដានេះ។ ការហ្វឹកហាត់នៅទីលានដែលមានស្តង់ដា បានជំរុញឲ្យសមត្ថភាពកីឡាករការិនីកាន់តែរីកចំរើន ព្រោះវាឆ្លើយតបទៅនឹងការប្រកួតកម្រិតអន្តរជាតិនានាផងដែរ ៕ សារីម


ចែករំលែក៖