ព័ត៌មានទាន់ហេតុការណ៍៖

Messi ស៊ុតបាល់បាន៣៥០គ្រាប់ហើយនៅអេស្ប៉ាញ

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានរកគ្រាប់បាល់សរុប៣៥០គ្រាប់ ហើយនៅលីកកំពូលអេស្ប៉ាញ La liga

ក្រោយពេលស៊ុតបាល់ពិន័យប៉េណាល់ទី មិនចូលការពីតង់ទី១ ដោយរកបាន២គ្រាប់ឱ្យ Barcelona យកឈ្នះ Alves ២-0 កាលពីចុងសប្តាហ៍កន្លងទៅ។

ម្ចាស់ពាន Ballon D’or ៥សម័យរូបនេះបានរកគ្រាប់បាល់បាននៅនាទីទី៥៥ ដោយការស៊ុតទៅប៉ះនឹងខ្សែកាពាររបស់ Alves កីឡាករ Alexis Ruano ហើយក៏ជាគ្រាប់ទី៣៥០សម្រាប់ក្លិប។ Barcelona ដែលទទួលបានភាពឈឺចាប់ដោយបរាជ័យក្រោមថ្វីជើងក្រុម Alves កាលពីរដូវកាលមុនដែលមិនគួរឱ្យជឿ។

កីឡាករ Andre Inesta បានត្រឡប់មកវិញក្រោយរងរបួសដែលធ្វើឱ្យតំបន់បម្រើ មានលំនឹងឡើងវិញ ប៉ុន្តែនៅតែមិនទាន់រឹងមាំនៅតំបន់ការពារ របស់ Pique ដែលធ្វើឲ្យ Alves មានឱកាសមាសដើម្បីនាំមុខមុន។ ខ្សែប្រយុទ្ធ Robin Sobrino បានបង្កើតឱកាសតែត្រូវបដិសេធដោយ Marc-Andre Ter Stegen។

វាជាការតក់ស្លុតមួយក្នុងចំណោម២ក្នុងជ័យជម្នះរបស់ Barcelona និង លោក Ernesto Valverde ដែលបង្ហាញពីការរីករាយរបស់លោកក្រោយការលក់ Neymar ទៅឱ្យ Paris Saint Germain។ លោក Ernesto Valverde បាននិយាយថា «យើងបានមកទីនេះស្របពេលដែលមនុស្សជាច្រើនកំពុងតែនិយាយពី Barcelona ហើយនឹងភាពអវិជ្ជមានរបស់យើង ប៉ុន្តែក្រុមយើងបានបង្ហាញថា យើងគ្មានបញ្ហាលើករណីនេះទេ។ ពួកយើងមានភាពលំបាកខ្លះដែលនៅពេល នេះប៉ុន្តែយើងបានតស៊ូបាន។ ឥឡូវនេះយើងមាន6ពិន្ទុហើយពួកយើងបាន ឡើងទៅលើកំពូលតារាង» ។

សូមបញ្ជាក់ថា កូនប្រុសរបស់លោក Zinedine Zidane អ្នកចាត់ការទូទៅក្រុម Real Madrid កីឡាករ Enzo Fernandez ក៏បានបង្ហាញខ្លួនក្នុងលីកដំបូងក្រោយប្ដូរចូលនៅចុងម៉ោងឱ្យក្រុម Alves ប៉ុន្តែមិនអាចជួយ ក្រុមរបស់គេទទួលបានលទ្ធផលល្អនោះទេ ៕ ដេវីត


ចែករំលែក៖