ព័ត៌មានទាន់ហេតុការណ៍៖

ខ្សែប្រយុទ្ធជើងចាស់ David Villa ត្រូវបានកោះហៅឲ្យរួមក្រុមជម្រើសជាតិអេស្ប៉ាញវិញ

ចែករំលែក៖

គ្រប់គ្នាគិតថាអាជីពបាល់ទាត់ក្នុងក្រុមជម្រើសជាតិ របស់ខ្សែប្រយុទ្ធ David Villa បានបញ្ចប់ទៅហើយពេលគាត់ផ្លាស់ពីក្រុម Atletico Madrid ទៅលេងនៅអាមេរិកជាមួយនឹងក្រុម New York City កាលពីឆ្នាំ២០១៤។

អ្វីដែលពួកគេគិតវាខុសស្រឡះទៅវិញដោយសារតែ កីឡាករវ័យ៣៥ឆ្នាំរូបនេះ ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញកោះហៅឲ្យមកចូលរួមក្រុមវិញក្នុងកម្មវិធីប្រកួត ជម្រុះ World Cupប៉ះក្រុមអ៊ីតាលី ។

គួរបញ្ជាក់ថា David Villaស៊ុតបញ្ចូលទីឲ្យអេស្ប៉ាញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិ (៥៩គ្រាប់)។ គាត់បានប្រកាសចូលនិវត្តន៍ ក្រោយចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៤។ ទោះជាចូលនិវត្តន៍ពីជម្រើសជាតិតែ Villa នៅបន្តលេងបាល់ទាត់អាជីពហើយទៅចូលរួមជាមួយ New York City ហើយស៊ុតបញ្ចូលទី១៩គ្រាប់នៅរដូវកាលនេះ ៕ ដេវីត


ចែករំលែក៖