ខ្សែការពារសញ្ជាតិអង់គ្លេស Kieran Gibbsបានសម្តែងការដឹង គុណដល់លោកគ្រូបង្វឹក Arsene Wenger ក្រោយផ្លាស់ទៅកាន់ West Brom ក្នុងតម្លៃ៧លានផោន។
បន្ទាប់ពីចុះហត្ថលេខាលេងឲ្យ West Brom រយះពេល ៤ឆ្នាំ កីឡាករវ័យ២៧ឆ្នាំនេះបានថ្លែងថា “ដំបូងខ្ញុំសូមនិយាយថាខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្នុងការចុះកុងត្រាជាមួយ West Brom ។ ខ្ញុំសូមអរគុណដល់លោក Arsene Wenger ដែលបានផ្តល់ឱកាសឱ្យខ្ញុំចាប់ផ្តើមអាជីព និងបំពេញក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំសូមអរគុណចំពោះអ្នកគាំទ្រទាំង បុគ្គលិករបស់ Arsenal ហើយជាពិសេសមិត្តរួមក្រុមរបស់ខ្ញុំផងដែរ។”
គួរបញ្ជាក់ថា Kieran Gibbsបង្ហាញខ្លួនឲ្យកាំភ្លើងធំ២៣០ប្រកួតចាប់តាំង ពីអាយុ១៤ឆ្នាំមក ហើយលេងឲ្យជម្រើសជាតិអង់គ្លេស១០ដង។