កីឡាករក្បាច់គុនចម្រុះ Conor McGregor អាចនឹងក្លាយជាអត្តពលិករកចំណូលប្រចាំឆ្នាំច្រើនជាង Cristiano Ronaldo ក្នុងបញ្ជីរបស់ Forbes Athletic Rich List បន្ទាប់ពីការប្រកួតជាមួយស្តេចប្រដាល់អាមេរិក Floyd Mayweather ។
ក្រោយបរាជ័យក្រោយថ្វីដៃរបស់ Floyd Mayweather នៅក្នុងទឹកទី១០ កីឡាករសញ្ជាតិអៀរឡង់វ័យ ២៩ឆ្នាំ Conor នឹងទទួលបានប្រាក់ចំនួន៧៧លានផោនពីការប្រកួតដ៏ធំរបស់គាត់។
ឆ្នាំនេះ Cristiano Ronaldoគឺជាអ្នកកាន់តំណែងកីឡាកររកចំណូលច្រើនជាងគេបំផុតលើពិភពលោកដោយរកបាន៧១លានផោន។ Ronaldo បានទៅមើលជើងឯក UFC ហ្វឹកហាត់ហើយកីឡាករ Conor បាននិយាយទៅកាន់ Ronaldo ថា: ‘អ្នកគឺជាលេខ 1 នៅលើបញ្ជី Forbes ខ្ញុំដូចជាលេខ 35 ឬក៏ច្រើនជាងនេះ។ ខ្ញុំមកឈរតំណែងល្អវិញ ប្រហែលជានៅឆ្នាំក្រោយខ្ញុំនឹងទទួលតំណែងអ្នកហើយ។” Ronaldo បានឆ្លើយថា: ‘ខ្ញុំគិតថាអ្នកមិនអាចទៅរួចទេ។”
ទោះបីជាយ៉ាងណាក្តី ក៏ Conor McGregor មិនអាចមកឈរលើកំពូលតារាងបានដែរ ដោយសារតែ Mayweatherរកបានប្រាក់ចំណូលលើកគាត់យ៉ាងច្រើនរហូតដល់ទៅ ២៣៣លានផោនឯណោះ។ កីឡាករទាំងពីរនេះប្រហែលជាអាចយក ឈ្នះតំណែងកីឡាករ LeBron James, Roger Federerនិង Lewis Hamilto។