ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រថយន្តម៉ាក NISSAN FRONTlER បុកម៉ូតូ របួស ៣នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចស្រ្តីចំនួន ៣នាក់បានរងរបួសស្រាលធ្ងន់រដូករណេលនៅលើដី នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាស់ទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរវាងរថយន្ត និងម៉ូតូខាងលើ បានកើតឡើងនៅវេលាម៉ោង១០ និង២១នាទីព្រឹក ថ្ងៃទី៣០ ខែសីហា នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិក្រពើពីរក្រោម ឃុំក្រពើរពី ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថាស្រ្តីរងរបួសទី១ ឈ្មោះ រី នួន អាយុ ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាអ្នកបរម៉ូតូ(ធ្ងន់)ទី២ ឈ្មោះ រី ណា អាយុ ១៦ឆ្នាំ សញ្ជាតិខ្មែរ(ស្រាល) អ្នកទាំង ២នាក់ មានទីលំភូមិព្រៃវាំង ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងទី៣ ឈ្មោះ ម៉ៅ និត អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ(ធ្ងន់) មានទីលំភូមិសម្តេចឪ ឃុំព្រៃនៀត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកទាំង ៣នាក់បានធ្វើដំណើររួមគ្នាដោយម៉ូតូ ១គ្រឿងម៉ាក WAWE ពណ៏ខៀវ គ្មានស្លាកលេខ ធ្វើចរាចរណ៍់ក្នុងទិសដៅពីត្បូងឆ្ពោះទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុបានរេចង្កូតបុករថយន្តខណៈកំពុងធ្វើដំណើរបញ្រ្ចាស់គ្នា បណ្ដាលឲ្យដួលរងរបួសរដូករណេលលើដីតែម្តង។

លោក វរសេនីយ៍ត្រី ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តថា ចំណែកភាគីរថយន្តម៉ាក NISSAN FORTUNER ពណ៏ស ពាក់ស្លាកលេខ 2AD 3686 បើកបរដោយឈ្មោះ អេង គុន្ធា ភេទប្រុស អាយុ ៣៧ឆ្នាំ សញ្ជាតិខ្មែរ(មិនរងរបួសទេ) មានទីលំភូមិវត្តចែង ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង ធ្វើចរាចរណ៍់ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង(បញ្រ្ចាស់ទិសគ្នា)។

លោក វរសេនីយ៍ត្រី អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបន្តទៀតថា ចំពោះរងរបួសបានបញ្ជូនទៅសង្រ្គោះនៅមន្ទិរបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្ត ម៉ូតូយើបានយកមករក្សាទុកជាបណ្ណោះអាសន្ននៅផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរងចាំធ្វើការវាសវែង និងដោះស្រាយគ្នាតាមនីតិវិធីជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖