ព័ត៌មានទាន់ហេតុការណ៍៖

សារព័ត៌មានអាមេរិក៖ ពលរដ្ឋអាមេរិក៥៦ភាគរយ យល់ថា ប្រធានាធិបតីត្រាំ កំពុងបំផ្លាញអាមេរិក

ចែករំលែក៖

នៅក្នុងការស្ទងមតិរបស់ Fox News បានប្រកាសកាលពីចុងខែសីហា បង្ហាញ់ឲ្យឃើញថា ពល ពលរដ្ឋអាមេរិកដល់ទៅ៥៦ភាគរយ យល់ឃើញថា ប្រធានាធិបតីដូណាល់ ត្រាំ កំពុងតែ «ហែកអាមេរិកឲ្យខ្ទេច » ជាជាង ផ្សះផ្សាជាតិសាសន៍។

គេហទំព័រ Politico.com បានផ្សព្វផ្សាយ នៅតួលេខនៃការស្ទងមតិបង្ហាញឲ្យឃើញថា ពលរដ្ឋដែលគាំទ្រគណបក្សសាធារណរដ្ឋ មាន១៥ភាគរយៈ យលឃើញដូចខាង ចំណែកគណបក្សប្រជាធិបតេយ្យវិញ មានដល់៩៣ភាគរយ។ ក្នុងពេលនោះដែរពលរដ្ឋអាមេរិកតែ៣៣ភាគរយប៉ុណ្ណោះយល់ឃើញថា លោកត្រាំកំពុងតែ អូសទាញ់អាមេរិក ឲ្យរួបរួមគ្នា។

តាមលទ្ធផលស្តងមតិពលរដ្ឋ អាមេរិក មិនពេញចិត្តនឹងការដោះស្រាយវិបត្តិនៅកូរ៉េខាងជើង ក៏ដូចជា រុស្ស៊ី ។ ភាគច្រើនពលរដ្ឋអាមេរិក មិនគាំទ្រដល់ការដោះស្រាយបញ្ហា ជាតិសាសន៍ដែលកំពុងតែបំបែកបំបាក់សង្គមអាមេរិក។

ចាប់តាំងពីលោកត្រាំឡើងកាន់តំណែងមកទល់ពេលនេះ លោកមិនបានធ្វើអ្វីដែលជាធំដុំសម្រាប់ជួយដល់អាមេរិកនោះឡើយ ផ្ទុយទៅវិញ លោកបានធ្វើឲ្យមុខមាត់របស់អាមេរិកត្រូវបាត់បង់ដោយសារតែ ការអនុម័តគោលនយោបាយ «អាត្មានិយម » ក្នុងនោះមានការប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងអាំកាសធាតុ នៅទីក្រុងប៉ារីសជាដើម ក្នុងពេលដែលមានប្រទេសជិត២០០ បានព្រមព្រៀងគ្នា។

លោកត្រាំ មិនត្រឹមតែមិនទទួលបានការគាំទ្រ ពីពលរដ្ឋនៅក្នុងស្រុក គឺពលរដ្ឋប្រទេសជាច្រើននៅជុំវិញពិភពលោក ក៏បានថ្កោលទោសលោកផងដែរ ។ កន្លងមកថ្មីៗពលរដ្ឋ ប៉ាគិស្ថានបានធ្វើបាតុកម្មដុតរូបសំណាក់លោកត្រាំ ដែលជាការបង្ហាញ ការមិនពេញចិត្តទៅលើ ការចោទប្រកាន់ថា ប៉ាគីស្ថានផ្តាល់ជំរកឲ្យក្រុមភេរវកម្ម៕ ម៉ែវ សាធី


ចែករំលែក៖