ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​កង់​តឺន័របុកម៉ូតូបណ្តាលឲ្យ​ស្លាប់ម្នាក់និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ខណះកំពុងជិះម៉ូតូហើយត្រូវរថយន្តកង់​តឺន័របុកកាលវេលាម៉ោង ១១និង៤០នាទី យប់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ជាតិលេខ៣ភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះឈ្មោះឆែម ឆៃ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ នៅផ្ទះរស់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ឡើយ​ ​ដោយ​ជិះម៉ូតូម៉ាកគុប​ជ្រុង​(90) ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1BI-4083។ ចំណែកឯ​អ្នក​បើក​បរ​រថយន្ត​បង្ក​ហេតុ​មិន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​នោះ​ទេ ​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សស់​ទុក​រថយន្តបង្កម៉ាកហីណូពណ៌ខៀវឆ្នូតបៃតង ពាក់ស្លាកលេខភ្នំពេញ 3A-7586។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកគុបជ្រុង​មួយ​គ្រឿង​មាន​គ្នា​២នាក់​ធ្វើ​ដំណើរ​ក្នុងទិដៅពីត្បូងទៅជើងនឹងបក្ខពួក២ម៉ូតូគ្រឿង​ទៀតជិះស្របគ្នា​ប្រដេញ​យ៉ាងលឿន​។

បន្ទាប់មកស្រាប់តែម៉ូតូខាងលើបានរ៉េចង្កូតទៅផ្នែកខាងឆ្វេង ជួនពេលនោះ​ក៏​មានកង់​តឺន័រ​មួយគ្រឿងបើកបរក្នុងទិសដៅ បញ្ជ្រាសគ្នា ហើយបានបុកម៉ូតូជន​រងគ្រោះខាងលើចំពីមុខរថយន្តផ្នែកចំហៀងខាងឆ្វេង ពេញទំហឹងបណ្តាលអូសជាង២០ម៉ែ្រត​ខូច​ខ្ទេចមួយកំណាត់មុខ​ ធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមនៅកន្លែងកើតហេតុ​ចំណែកម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តដឹងយកទៅសង្គោះនៅមន្ទីពេទ្យ​ មិត្តភាពខ្មែរសូវៀត(រុស្សី)។ ដោយ​ឡែក​រថយន្តបង្កខាងលើបានបើករត់គេចបានប្រមាណជាង១០០ម៉ែត្របានចុះពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សាកសពត្រូវបានក្រុមគ្រួសា ដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កនិងម៉ូតូត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញរងចាំការ​ដោះស្រាយគ្នា​នៅ​ពេល​ក្រោយ​៕ សុខាសែនជ័យ


ចែករំលែក៖