ដើម្បីគំរាមកំហែង កូរ៉េខាងជើង ឲ្យមានប្រសិទ្ធភាព អាមេរិក មានគម្រោង បញ្ជូនគ្រាប់បែកបរមាណូ មកកាន់ឧបទ្វីបកូរ៉េ គឺដាក់នៅលើទឹកដីកូរ៉េខាងត្បូង ប៉ុន្តែរដ្ឋាភិបាលទីក្រុងសេអូល ប្រកាន់យក ការមិនរីកសាយភាយអាវុធបរមាណូ។
ក្រុមអ្នកឯកទេសលើកឡើងថា ប្រសិនបើ កូរ៉េខាងត្បូង ដាក់បរមាណូនោះ ប្រទេសនេះមិនខុសអ្វីពីកូរ៉េខាងជើង ដែលពិភពលោកខិតខំរារាំង តែខ្លួនបែរជាបញ្ជូនអាវុធប្រល័យលោក មករក្សាទុក ។
កន្លងមកថ្មីសហរដ្ឋអាមេរិក បាន ស្នើដល់សម្ពន្ធមិត្តកូរ៉េខាងត្បូង ឲ្យដាក់ បរមាណូ នៅលើទឹកដីរបស់ខ្លួន ក្នុងគោលដៅទប់ស្កាត់ ការគំរាមកំហែងពីកូរ៉េខាងជើង ។ ប៉ុន្តេ រដ្ឋាភិបាលទីក្រុងសេអូលបានប្តេជ្ញាថា មិនឲ្យមានបរមាណូនៅលើទឹកដីរបស់ខ្លួនឡើយ។
មន្ត្រីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក Cheong Wa Dae បានប្រាប់ក្រុមអ្នកកាសែតក្នុង លក្ខខណ្ឌអនាមិកថា “យើងមិន ដែល គិតថា យើងគួរតែប្តូរទ្រព្យសម្បត្តិនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកទេ” ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី ប្រទេសកូរ៉េខាងត្បូង ក៏បាន បង្ហាញ យ៉ាងច្បាស់ដែរថា ខ្លួនគ្មានការពិចារណាលើការដាក់ពង្រាយឡើងវិញនូវអាវុធនុយក្លេអ៊ែររបស់សម្ព័ន្ធអាមេរិក នៅក្នុងប្រទេស បន្ដទៀតទេ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young-moo ត្រូវបានគេរាយការណ៍កាលពី ថ្ងៃព្រហស្បតិ៍ថា បានព្រមានចំពោះលទ្ធភាពក្នុងកិច្ចប្រជុំ ជាមួយសមភាគីអាមេរិកលោក James Mattis នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលការព្រមាននេះ ត្រូវបានគេគិតថាប្រហែលជាពាក់ព័ន្ធនឹងការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលក៏ដូចជាអាវុធនុយក្លេអ៊ែរ របស់សម្ពន្ធមិត្ត របស់ខ្លួនហើយមើលទៅ។
នៅពេលនេះមេដឹកនាំផ្ដាច់ការកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានផ្តោតការយកចិត្តទុកដាក់លើ ការ អភិវឌ្ឍ សមត្ថភាពអាវុធមីស៊ីលរបស់ខ្លួនក្នុងអំឡុងពេលសកម្មភាពសាធារណៈរបស់លោក នៅក្នុង ខែកក្កដា និងសីហាដោយគ្មានការត្រួតពិនិត្យណាមួយ ពីបរិក្ខារពាក់ព័ន្ធនឹងសេដ្ឋកិច្ចឡើយ។
ក្នុងចំណោមសកម្មភាពសាធារណៈទាំង១៣ របស់លោក គីម ជុងអ៊ុនក្នុងរយៈពេលដែលបានលើក ឡើងនេះ សកម្មភាពចំនួន ១២ចំណុច ពាក់ព័ន្ធនឹង លោក គីមជុងអ៊ុន ចុះត្រួតពិនិត្យមើលតំបន់ពាក់ ព័ន្ធនឹងយោធានេះបើយោងតាមការវិភាគរបស់ភ្នាក់ងារព័ត៌មានយ៉ុនហាប់ស្តីពីប្រព័ន្ធផ្សព្វផ្សាយរបស់ កូរ៉េខាងជើង ហើយចំនួន១០ករណីដែលទាក់ទងទៅនឹងការអភិវឌ្ឍមីស៊ីល ដែលជាផែនការរបស់ មេដឹកនាំរូបនេះតែម្ដង៕ ម៉ែវ សាធី