កាលពីថ្ងៃទី១ ខែកញ្ញា អ្នកនាំពាក្យរដ្ឋាភិបាល រុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថា ការសម្រេចបិទទ្វារ ស្ថានកុងស៊ុលរបស់រុស្ស៊ី គឺជាការបំផ្លាញ ឱកាសនៅក្នុងការបង្កើនទំនាក់ទំនងទ្វេភាគី ក្នុងនោះមានទាំង បញ្ហាអន្តរជាតិដ៏សំខាន់ផងដែរ។
លោកស្រី Maria Zakharova បានបញ្ជាក់ថា ការសម្រេចខាងលើរបស់អាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ រាប់សិបពាន់នាក់នៅក្នុងប្រទេសទាំងពីរ ។ តាមការលើកឡើងរបស់លោកស្រី សកម្មភាព ខាងលើង បានបង្ហាញយ៉ាងច្បាស់ថា អាមេរិក ពិតជាមិនបានចាប់អារម្មណ៍ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងប្រទេសទាំងពីរឡើយ។
ការលើកឡើងរបស់លោកស្រី MariaZakharova ក្នុងពេល ដែលអាមេរិកបានស្នើឲ្យ ភាគីរុស្ស៊ី បិទស្ថានកុងស៊ុល៣កន្លែងក្នុងទឹកដីអាមេរិក ជាការសងសឹកទៅលើរុស្ស៊ី ដែលបានបណ្តេញ មន្ត្រីការទូតអាមេរិក ដល់ទៅ៤៥៥នាក់ ដើម្បីធ្វើឲ្យមានភាពស្មើរគ្នារវាងមន្ត្រីការទូតអាមេរិកនៅរុស្ស៊ី នៅក្នុងទឹកដីអាមេរិក។
សារព័ត៌មានរ៉យទ័របានផ្សាយថា វិមានក្រែមឡាំង របស់រុស្ស៊ីបានប្រកាសថា ការសម្រេចរបស់អាមេរិក ធ្វើឲ្យទំនាក់ទំនងទ្វេភាគីឈានចូលផ្លូវទល់ មិនអាចឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរនោះឡើយ។
នេះជាការឆ្លើយតបដំបូងរស់រុស្ស៊ីក្រោយពេល ដែលអាមេរិកបានសម្រេចបិតស្ថានកុងស៊ូលរបស់រុស្ស៊ីនៅទីក្រុង San Francisco និងនៅទីក្រុងវ៉ាស៊ីនតោនព្រមទាំងញូវយ៉កត្រូវបិទទ្វារនៅថ្ងៃទី២ខែកញ្ញានេះ។
លោក Heather Nauert អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានប្រកាសកាលពីថ្ងៃទី៣១ ខែសីហាថា«យើងបានស្នើរដល់ភាគីរុស្ស៊ីឲ្យបិទស្ថានកុងស៊ុលនៅទីក្រុង San Francisco វ៉ាស៊ីនតោននិងញ៉ូវយ៉ក»។ នៅក្នុងសេចក្តីប្រកាសរបស់អ្នកនាំពាក្យអាមេរិកបានបញ្ជាក់ទៀតថា សកម្មភាពខាងលើដើម្បីធ្វើឲ្យមានទល្យភាព ដែលភាគីរុស្ស៊ីតែងតែលើកឡើងកន្លងមក។ នៅពេលនេះប្រទេសទាំងពីរមានតែស្ថានកុងស៊ុលចំនួន៣ប៉ុណ្ណោះនៅក្នុងប្រទេសទាំងពីរ។
លោកស្រី Sarah Huckabee លេខាទទួលបន្ទុកព័ត៌មាននៅសេតវិមានបានឲ្យដឹងថា ការសម្រេចខាងលើធ្វើឡើងដោយប្រធានាធិតីដូណាលត្រាំផ្ទាល់។ លោកស្រី sanders បញ្ជាក់ថា«យើងចង់រារាំងនៅទំនាក់ទំនង ដែលកំពុងតែធ្លាក់ចុះឲ្យមានភាពល្អប្រសើរឡើងវិញ។ យើងកំពុងតែឆ្ពោះទៅរកទំនាក់ទំនងល្អប្រសើរជាងនេះ ហើយយើងកំពុងតែធ្វើរឿងនេះ។ ប៉ុន្តែយើងក៏ត្រូវការតម្លាភពនៅក្នុងទំនាក់ទំនងការបរទេសផងដែរ»៕ ម៉ែវ សាធី