ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សុិកបានក្លាយទៅជាក្រុមនៅតំបន់អឺរ៉ុបដំបូងគេ ដែលមានកៅអីទៅពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ី

ចែករំលែក៖

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្សុិកបានក្លាយទៅជាក្រុមនៅតំបន់អឺរ៉ុបដំបូងគេ ដែលមានកៅអីទៅពានរង្វាន់បាល់ទាត់ពិភពលោកនៅរុស្ស៊ីឆ្នាំ២០១៨ បន្ទាប់ពីយកឈ្នះជម្រើសជាតិក្រិក២ទល់នឹង១។

ការប្រកួតធ្វើឡើងនៅក្នុងទឹកដីរបស់ក្រិក ដោយតង់ទីមួយ ពុំមានក្រុមណាស៊ុតបញ្ចូល ទីបានឡើយ។ កីឡាករ Vertonghen ខ្សែការពារមកពីក្រុម Tottenham Hotspur រកបានមួយគ្រាប់ឲ្យក្រុមភ្ញៀវនាំមុខបានមួយគ្រាប់មុននៅនាទីទី៧០។ កីឡាករ Gonçalves Rodrigues របស់ម្ចាស់ផ្ទះក្រិកបានតាមស្មើវិញនៅនាទីទី៧៣។

ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Lukaku បានតែតឲ្យបែលហ្សុិកនាំមុខសាជាថ្មី ក៏ដូចជាគ្រាប់ជ័យជម្នះសម្រាប់ការប្រកួតនេះផងដែរ។

ជ័យជម្នះនេះធ្វើឲ្យបែលហ្សុិកមាន២២ពិន្ទុនាំមុខក្រុមលេខ២ ចំនួន៨ពិន្ទុខណៈនៅ សល់តែ២ប្រកួតទៀតប៉ុណ្ណោះនៃ ការប្រកួតជម្រុះក្នុងពូល H ៕ ដេវីត


ចែករំលែក៖