កាលពីថ្ងៃទី៤ ខែកញ្ញា រដ្ឋញូវយ៉ក និងវ៉ាស៊ីនតោន បានព្រមានថា នឹងប្តឹងប្រធានាធិបតីដូណាល់ ត្រាំ ប្រសិនបើ លោកលុបចោលកម្មវិធីពន្យារការបណ្តេញជនអន្តោប្រវេសន៍ន៍ខុសច្បាប់ ដែលបានចូលដល់ទឹកដីអាមេរិកតាំងពីនៅតូច។
តាមគម្រោងនៅថ្ងៃទី៥ ខែកញ្ញា លោកត្រាំនឹងប្រកាសបញ្ចប់កម្មវិធីខាងលើ ប៉ុន្តែលោកទុកពេលឲ្យសភាអាមេរិក ៦ខែ ដើម្បីព្រាងច្បាប់ថ្មីដើម្បីជំនួស។
នៅក្នុងសេចក្តីប្រកាសរួមរវាងអភិបាលរដ្ឋញូវយ៉ក លោក EricSchneiderman និងអភិបាលរដ្ឋវ៉ាស៊ីនតោន លោក Andrew Cuomo បានសរសេរថា «សកម្មភាពរបស់ប្រធានាធិបតី នឹងធ្វើឲ្យជីវភាពរស់នៅរបស់ពលរដ្ឋ មានការប្រែប្រួល យុវជនរាប់រយនាក់ បានចាត់ទុកទឹកដីអាមេរិកថា ជាផ្ទះរបស់ខ្លួន»។ នៅក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយ អភិបាលរដ្ឋវ៉ាស៊ីនតោន លោក Bob Ferguson បានគំរាមថា នឹងមានសកម្មភាព ទៅតាមផ្លូវច្បាប់ដើម្បីការពារពលរដ្ឋរាប់ពាន់នាក់ ដែលរស់នៅអាមេរិកតាំងពីតូច។
លោកFuerguson និងSchneiderman ស្ថិតនៅក្នុងចំណោមអភិបាលរដ្ឋទាំង២០ ដែលធ្លាប់បានព្រមាន ដល់ប្រធានាធិបតីត្រាំ កាលពីខែកក្កដាថា និង ការពារកម្មវិធី «មិនបណ្តេញចនអន្តោប្រវេសន៍ ដែលរស់នៅអាមេរិកតាំងពីតូច » ដោយប្រើគ្រប់វិធីសាស្ត្រ។ ក្នុងពេលជាមួយគ្នានេះ អភិបាលរដ្ឋ មកពីគណបក្សសាធារណរដ្ឋ កាន់អំណាច ក៏បានសម្រេចដាក់លិខិត ប្តឹងលោកត្រាំ នៅថ្ងៃទី៥ ខែកញ្ញា ដើម្បីបញ្ចប់កម្មវិធីខាងលើ។
ច្បាប់«ពន្យារពេលអនុវត្ត បណ្តេញ ជនអន្តោប្រវេសន៍ មកអាមេរិកតាំងពីតូច»(DACA) ត្រូវបានអនុម័ត កាលពីឆ្នាំ២០១២ របស់អតីតប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដើម្បីការពារយុវជន ប្រមាណ៨សែននាក់ ដែលធំដឹងក្តីនៅអាមេរិក។
កម្មវិធីនោះអនុញ្ញាតឲ្យជនអន្តោប្រវេសន៍ ដែលមានអាយុក្រោម៣១ឆ្នាំ ដែលមករស់នៅអាមេរិកតាំងពីកុមារ អាចដាក់លិខិតសុំ មិនបណ្តេញចេញពីទឹកដីអាមេរិក ។ ទាំងនោះមានន័យថា ពួកគត់ នឹងមិនត្រូវបានបណ្តេញចេញក្នុងរយៈពេល២ឆ្នាំ ហើយផ្តាល់ឱកាសធ្វើការស្របច្បាប់នៅអាមេរិក។ ពលរដ្ឋទាំងនោះអាច ដាក់លិខិតសំបន្តពន្យារពេល ហើយស្ថាប័នពាក់ព័ន្ធ នឹងពិចារណាថា តើគួរតែបន្តឲ្យរស់នៅលើទឹកដីអាមេរិកដែរ ឬទេ៕ ម៉ែវ សាធី